សុខភាព

បញ្ហាសន្លាក់ ដោយសារខុសឆ្គង ក្នុងការហាត់ប្រាណ លែងជាបញ្ហាហើយ គ្លីនិក ចិនថុង ដំបូងបង្អស់ ព្យាបាលដោយម៉ាស៊ីនស្វ័យប្រវត្តិ គ្មានការវះកាត់ និងតម្លៃសមរម្យ

បច្ចុប្បន្ននេះ គេចាត់ទុកថាមានសុខភាពល្អ ប្រៀបដូចជាមាន សុភមង្គលក្នុងខ្លួនអញ្ចឹង ទើបធ្វើអោយប្រជាពលរដ្ឋខ្មែរមួយចំនួន ងាកមករកការហាត់ប្រាណ និងលេងកីឡាក្រោយពេលដែលពួកគាត់ បានយល់ដឹងពីសារៈសំខាន់ និងអត្ថប្រយោជន៍ ដែលទទួលបាន មកពីការហាត់ប្រាណ មិនថាក្មេង ចាស់ ប្រុស ឬស្រីទេ ចាប់ផ្តើមមានទំនោរ មករកការហាត់ប្រាណ ដោយសារសុភាសិតមួយឃ្លាថា «សុខភាពជាចម្បង» ។ ក្នុងនោះ មានមនុស្សមួយចំនួន និយមនឹងការហាត់ប្រាណតាមក្លឹប រីឯមួយចំនួនទៀត ក៏មានចំណូលចិត្តដើរ រត់ រាំ និងជិះកង់ នៅខាងក្រៅវិញ ។

ន្លែងហាត់ប្រាណ អាចជាកន្លែងមួយ ដែលងាយមានការប្រឈម នឹងការរងរបួសផ្សេងៗ ដោយប្រការណាមួយ ក្នុងអំឡុងពេលហាត់ ហេតុនេះហើយ វាពិតជាមានសារសំខាន់ណាស់ ក្នុងការដឹងពីបច្ចេកទេសផ្សេងៗ សម្រាប់ការផ្តល់ជំនួយភ្លាមៗ ឬសង្គ្រោះបឋម ដែលអាចនឹងជាគុណប្រយោជន៍ មិនថាសម្រាប់ខ្លួនអ្នក ឬមនុស្សដែលអ្នកស្គាល់នោះទេ។ អ្នកទើបចាប់ផ្តើមហាត់ដំបូង ក៏ដូចជាអ្នកហាត់ប្រាណ បានយូរមកហើយ ពេលខ្លះក៏ទទួលរង នូវផលអវិជ្ជមានមួយចំនួន ដែលនឹងកើតឡើង ដោយសារតែការកើនឡើង នៃសកម្មភាពរាងកាយ ដូចគ្នាផងដែរ ដែលអាចបណ្តាលឲ្យអ្នក គាបសរសៃរ ឈឺសន្លាក ឈឺចង្កេះ និងបញ្ហានៅផ្នែកសន្លាក់ជង្គង់ ក៏ដូចជាស្ពឹកដៃស្ពឺបជើង ដែលអាចឈានទៅរក កាវិវឌ្ឍន៍នៃជំងឺសន្លាក់រាំរៃផងដែរ ។

ប្រសិនបើអ្នកជួបបញ្ហាទាំងនេះ ជាមួយនឹងការហាត់ប្រាណ ប្រចាំថ្ងៃរបស់អ្នក យើងខ្ញុំសូមណែនាំ អោយលោកអ្នកទៅជួបគ្រូពេទ្យជំនាញ ដើម្បីពិគ្រោះនិងព្យាបាល ឲ្យទាន់ពេលវេលា និងមានប្រសិទ្ធិភាព ។ ជាមួយគ្នានោះដែរ គ្លីនិក ចិនថុង ព្យាបាលដោយមិនវះកាត់ លើជំងឺគាបឆ្អឹងកងក និង ចង្កេះ ពិតជាអាចធ្វើឲ្យលោកអ្នក មានអារម្មណ៍ល្អប្រសើរឡើងវិញ ជាមួយនិងការផ្តល់ប្រឹក្សា ដែលជំនាញឯកទេសខាងសន្លាក់ រួមជាមួយការព្យាបាល ក្នុងតម្លៃសមរម្យ ។

គួរឲ្យដឹងថា គ្លីនិក ចិនថុង ព្យាបាលដោយមិនវះកាត់ មានគ្រូពេទ្យជំនាញច្បាស់លាស់ ផ្នែកព្យាបាលដោយចលនា ដែលមានការបណ្តុះបណ្តាល ជាមួយគ្រូពេទ្យជំនាញ ពីបរទេសមកពិគ្រោះ ជាមួយលោកអ្នក ដើម្បីស្វែងយល់ពីជំងឺផ្ទាល់ខ្លួន និង ពីរបៀបព្យាបាល ដោយម៉ាស៊ីនទំនើបស្វ័យប្រវត្តិ នាំចូលមកពីអីរ៉ុប (DUOLITH SD1 T-TOP »F-SW ultra«) ដែលកំពុងមានការល្បីល្បាញយ៉ាងខ្លាំង នៅលើពិភពលោក ក្នុងការព្យា បាលនៅ ជំងឺឈឺឆ្អឹងកងក ឆ្អឹងកងចង្កេះ ត្រូវបានគៀបសង្កត់ ឆ្អឹងកងស្រុញ សឹកស្ពូត ឆ្អឹងកងដុះបន្លា វិវត្តន៍ទៅតាមវ័យ ឆ្អឹងកោងនិងវៀច ឬប៉ះទង្គិចឆ្អឹងកង សឹង ទ្រនាប់នៃឆ្អឹងកង និងមានការលៀន ទ្រនាប់ឌីសឆ្អឹងកង គ្រិច កែងដៃ កដៃ ម្រាមដៃ ជង្គង់ កជើងជាដើម។ល ។ អ្វីដែលពិសេសជាងនេះទៅទៀត គ្លីនិច ចិនថុង ផ្តោតលើគុណភាព និងគុណតម្លៃ ដោយអាចផ្តល់សេវាពិគ្រោះព្យាបាល ជាមួយតម្លៃ សមរម្យ ពុំធ្លាប់មាន ផ្ទុយពីមតិមួយចំនួន ដែលធ្លាប់លើកឡើងថា ការព្យាបាល ជំងឺសន្លាក ត្រូវការចំណាយខ្ពស់នោះឡើយ ។

សូមទំនាក់ទំនងអាស័យដ្ឋាន ផ្ទះលេខ២០AB, ផ្លូវ១១០សហព័ន្ធរ៉ូស៊ី សង្កាត់ដេប៉ូ៣, ខណ្ឌទួគោក រាជធានី ភ្នំពេញ Tel: 092178518/0962545037 ម៉ោងធ្វើការៈ៨ ព្រឹក ៧ល្ងាច/ថ្ងៃចន្ទដល់ថ្ងៃអាទិត្យ!



To Top