បរទេស៖ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា គ្រួសាររុស្ស៊ីត្រូវតែបង្កើតកូនយ៉ាងហោចណាស់ឱ្យបាន២នាក់សម្រាប់ជាប្រយោជន៍ដល់ការរស់រានមានជីវិតរបស់ជាតិសាសន៍រុស្ស៊ី ហើយកូន ៣នាក់ ឬច្រើនជាងនេះ ប្រសិនបើវាគឺដើម្បីការអភិវឌ្ឍ និងរីកចម្រើន។
យោងតាមសារព័ត៌មាន Reuters ចេញផ្សាយនៅថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៤ បានឱ្យដឹងថា រុស្សីបានទទួលរងគ្រោះយ៉ាងធ្ងន់ធ្ងរ ប៉ុន្តែមិនត្រូវបានបង្ហាញឱ្យដឹងចាប់តាំងពីការចាប់ផ្តើមសង្រ្គាមរបស់ខ្លួននៅអ៊ុយក្រែនជិត ២ ឆ្នាំមុន ហើយមនុស្សរាប់សែននាក់បានភៀសខ្លួនចេញពីប្រទេសនេះ ចេញពីការប្រឆាំងទៅនឹងជម្លោះឬការភ័យខ្លាចនៃការហៅឱ្យឡើងប្រយុទ្ធ។
លោកពូទីនបានប្រាប់និយោជិតនៅរោងចក្រផលិតធុងមួយនៅតំបន់ Urals ថា កុមារ២នាក់ក្នុងមួយគ្រួសារគឺជាចំនួនអប្បបរមា ប្រសិនបើប្រជាជននៃប្រទេសរុស្ស៊ីត្រូវរក្សាអត្តសញ្ញាណរបស់ពួកគេ។ លោកបាននិយាយថា “ប្រសិនបើយើងចង់រស់រានមានជីវិតជាក្រុមជាតិសាសន៍មួយ យល់ល្អ ឬជាក្រុមជាតិសាសន៍ដែលរស់នៅក្នុងប្រទេសរុស្ស៊ី គឺត្រូវតែមានកូនយ៉ាងហោចណាស់២នាក់” ។
លោកបន្តថា ប្រសិនបើគ្រួសារនីមួយៗមានកូនតែម្នាក់ នោះចំនួនប្រជាជននឹងថយចុះ ហើយដើម្បីពង្រីក និងអភិវឌ្ឍ អ្នកត្រូវការកូនយ៉ាងហោចណាស់៣នាក់”។
សូមជម្រាបថា បើតាមការិយាល័យស្ថិតិរដ្ឋរុស្ស៊ីបានប៉ាន់ប្រមាណបើកផ្ទាំងថ្មីចំនួនប្រជាជននៅចំនួន ១៤៦,៤ លាននាក់នៅដើមឆ្នាំ២០២៣ ដែលចំនួននេះ គឺធ្លាក់ចុះពីជិត ១៤៩ លាននាក់កាលពី ២០ ឆ្នាំមុន ប៉ុន្តែកើនឡើងពីកម្រិតទាបប្រហែល ១៤៣ លាននាក់នៅចន្លោះឆ្នាំ ២០០៧ និង ២០១២ ៕ ប្រែសម្រួលៈ ណៃ តុលា