បរទេស ៖ យោងតាមការ ចេញផ្សាយរបស់ RT គណៈកម្មាធិការ ខុទ្ទកាល័យសន្តិសុខ នៃរដ្ឋាភិបាល ទីក្រុងញូវ ដែលីបានឈាទៅដល់ការ អនុម័តឲ្យមានការទិញ មីស៊ីលល្បឿនលឿន ជាងសំឡេង២០០ គ្រាប់ប្រភេទ BrahMos កាលពីថ្ងៃពុធ ។ សព្វាវុធថ្មីដែលត្រូវបានអភិវឌ្ឍរួមគ្នាដោយឥណ្ឌា និងរុស្ស៊ីនឹងត្រូវទិញក្នុងតម្លៃប្រហែល ១៩០ពាន់លានរូពីឬត្រូវជា ២,៣ពាន់លានដុល្លារ ។
សារព័ត៌មានឥណ្ឌា បាននិយាយ កាលពីថ្ងៃព្រហស្បតិ៍ថា មីស៊ីលទាំងនោះ នឹងត្រូវយកបំពាក់នៅ លើនាវាចម្បាំងហើយ កិច្ចសន្យាជាមួយ BrahMos Aerospace ដែលជាក្រុមហ៊ុនបណ្តាក់ ទុនរួមគ្នារបស់ឥណ្ឌូ-រុស្ស៊ី ត្រូវបានគេរំពឹងថានឹងចុះហត្ថលេខា នៅខែក្រោយ។
មីស៊ីលដែលត្រូវ បានដាក់ឈ្មោះតាមទន្លេ Brahmaputra ក្នុងប្រទេសឥណ្ឌា និង Moskva ក្នុងប្រទេស រុស្ស៊ី កាំជ្រួច BrahMos ដែលបានអភិវឌ្ឍដំបូង មានសមត្ថភាពបាញ់ បានចម្ងាយ២៩០គីឡូម៉ែត្រ ប៉ុន្តែបច្ចុប្បន្នវាត្រូវបានអភិវឌ្ឍ បន្ថែមដែលអាចបាញ់ បានទៅដល់ចន្លោះពី ៤៥០ទៅ ៥០០គីឡូម៉ែត្រ។
គួរឲ្យដឹងដែរថាក្រុមហ៊ុន បណ្តាក់ទុនរួមគ្នាផលិតមីស៊ីល ដែលមានសមត្ថភាពបាញ់ ចេញទាំងពីដី ផ្លូវអាកាស សមុទ្រ និងនាវាមុជទឹក។ ការលក់មីស៊ីល BrahMos នៅខាងក្រៅប្រទេសឥណ្ឌា ត្រូវបានគេរំពឹងថានឹងដឹកនាំកិច្ចខិតខំប្រឹងប្រែង ដើម្បីនាំចេញផ្នែករឹងយោធា ចំនួន៥ពាន់លានដុល្លារនៅឆ្នាំ ២០២៥ដែលកំណត់ដោយ នាយករដ្ឋមន្ត្រីលោក Narendra Modiនាពេលកន្លងមក ៕
ប្រែសម្រួល៖ស៊ុនលី