ព័ត៌មានជាតិ

កងកម្លាំង ខេត្តបន្ទាយមានជ័យ កំពុងធ្វើការចល័ត ហ្វឹកហ្វឺន ទប់ស្កាត់ក្រុម លោក សម រង្ស៊ី

ភ្នំពេញ ៖ ខេត្តបន្ទាយមានជ័យនៅថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ បានកំពុងចល័តកងកម្លាំង ដើម្បីហ្វឹកហ្វឺនរួមគ្នា ការពារសន្តិសុខសណ្តាប់ធ្នាប់ ខណៈខេត្តជាប់ព្រំប្រទល់ថៃមួយនេះ ដែលជាទីកន្លែង សម្រាប់ក្រុមប្រឆាំងឆ្លងកាត់មកកម្ពុជា នាថ្ងៃ៩ វិច្ឆិកា ដើម្បីមកធ្វើរដ្ឋប្រហារ ទំលាក់រាជរដ្ឋាភិបាលស្របច្បាប់។

សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានប្រកាសវិធានការណ៍យ៉ាងម៉ឺងម៉ាត់ថា ចាប់ពីដើមខែវិច្ឆិកា ឆ្នាំ២០១៩ កងកម្លាំងប្រដាប់អាវុធ នៅគ្រប់រាជធានី-ខេត្ត នឹងមានវិធានការលើក្រុមទណ្ឌិត សម រង្ស៊ី ហើយ នៅពេលពួកគេ បានត្រៀមលក្ខណៈចូលស្រុកវិញ ក្នុងឱកាសបុណ្យ ឯករាជ្យជាតិ និងបុណ្យអុំទូក ៕

To Top