ព័ត៌មានអន្តរជាតិ

កងទ័ពថៃ កំពុងពិចារណា យកជំរំហ្វឹកហ្វឺនយោធា ដើម្បីដាក់អ្នកមកពីកូរ៉េខាងត្បូង ឱ្យនៅដាច់ដោយឡែក

បរទេស៖ ប្រភពពីកងទ័ពថៃ បាននិយាយកាលពីថ្ងៃចន្ទថា កងទ័ពកំពុងពិចារណា ទៅលើជំរំហ្វឹកហ្វឺនយោធាមួយ នៅក្នុងស្រុក Kaeng Krachan របស់ខេត្ត Phetchaburi ដើម្បីដាក់ជនជាតិថៃ ដែលទើបត្រឡប់មកពី ប្រទេសកូរ៉េខាងត្បូង នៅពេលកន្លែងដែលកំណត់ ដោយរដ្ឋផ្សេងទៀត មានសមត្ថភាពជាអតិបរមា។

យោងតាមសារព័ត៌មាន Bangkok Post ចេញផ្សាយនៅថ្ងៃទី១០ ខែមីនា ឆ្នាំ២០២០ បានឱ្យដឹងដោយផ្អែកតាមប្រភពថា ទីតាំងជាច្រើនកំពុងត្រូវបាន ពិចារណាដោយកងទ័ព ប៉ុន្តែពួកគេនឹងត្រូវរង់ចាំ ក្រសួងសុខាភិបាល ប្រកាសទីកន្លែងដែលសមរម្យ មុនពេលធ្វើការសម្រេចចិត្តណាមួយ។

កន្លែងមួយក្នុងចំណោមកន្លែង ដែលត្រូវបានពិចារណាដោយកងទ័ព គឺជំរំបណ្តុះបណ្តាលពិសេស នៅក្នុងស្រុក Kaeng Krachan ព្រោះវាស្ថិតនៅឆ្ងាយ ពីសហគមន៍មូលដ្ឋាន។

យ៉ាងណាក៏ដោយ ប្រភពបាននិយាយថា មានការព្រួយបារម្ភថា ទីតាំងនេះប្រហែលជាមិនសមស្រប ជាកន្លែងសំរាប់ដាក់ដាច់ ដោយឡែកពីគ្នាទេ ព្រោះវាមានលក្ខណៈយោធា ចែកគ្រែដេកដោយគ្មានចំណែក ប៉ុន្តែបានបន្ថែមថា កងទ័ពបានត្រៀមខ្លួនរួចរាល់ ដើម្បីផ្តល់កន្លែងផ្សេងទៀត ដែលឆ្លើយតបនឹងសុខភាពសាធារណៈ៕ ប្រែសម្រួលៈ ណៃ តុលា

To Top