សេអ៊ូល៖ កូរ៉េខាងត្បូង និងជប៉ុន នៅថ្ងៃអង្គារនេះបានជួបគ្នា ជាលើកដំបូងក្នុងរយៈពេល ៣ ខែ ដើម្បីពិភាក្សាអំពីជម្លោះពាណិជ្ជកម្ម ចំពេលមានក្តីសង្ឃឹមស្រពេចស្រពិល ចំពោះការផ្សះផ្សារ ខណៈការរីករាលដាលនៃវីរុសថ្មីនេះ បាននាំឱ្យមានបញ្ហាទុកចិត្ត ទ្វេភាគីថែមទៀត។
យោងតាមក្រសួងពាណិជ្ជកម្ម ឧស្សាហកម្ម និងថាមពល ប្រទេសទាំងពីរបានចាប់ផ្តើម ធ្វើសន្និសីទវីដេអូ ថ្នាក់អគ្គនាយកនៅម៉ោង ១០ព្រឹកនេះ។
ក្រុមមន្រ្តីមកពីប្រទេសកូរ៉េខាងត្បូង និងជប៉ុន បានគ្រោងរៀបចំការប្រជុំទល់មុខគ្នា នៅទីក្រុងសេអ៊ូល ប៉ុន្តែក្រោយមកភាគីទាំងពីរ បានសម្រេចចិត្តធ្វើសន្និសីទវីដេអូមួយ ខណៈប្រទេសជិតខាងទាំងពីរ បានបិទព្រំដែនរបស់ពួកគេ ស្ទើរតែទល់នឹងគ្នា ជុំវិញការផ្ទុះឡើង នៃក្របខ័ណ្ឌវិបត្ដិ ជំងឺឆ្លងកូវីដ ១៩៕ ដោយ៖ ឈូក បូរ៉ា