ព័ត៌មានអន្តរជាតិ

កងកម្លាំងរុស្ស៊ី កម្ទេចរថក្រោះ Abrams ផលិតដោយអាមេរិកមួយគ្រឿងទៀតនៅ ដោយប្រើយន្តហោះដ្រូន Upyr

 on Oktober

ម៉ូស្គូ៖ ការប្រយុទ្ធគ្នា បានកើតឡើងនៅថ្ងៃទី២៦ ខែកុម្ភៈ នៅជិតភូមិ Berdychi ដោយទាហាន រុស្ស៊ី បានបំផ្លាញសម្ភារៈជាច្រើន របស់កងកម្លាំង ប្រដាប់អាវុធ អ៊ុយក្រែន នៅថ្ងៃនោះ រួមទាំងរថក្រោះ Abrams ផលិតដោយសហរដ្ឋអាមេរិកផងដែរ។

អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បានឲ្យដឹងថា ការបំផ្លិចបំផ្លាញរថក្រោះ Abrams ដំបូង ដែលផ្គត់ផ្គង់ដល់ទីក្រុងគៀវ បង្ហាញថា ទាហានរុស្ស៊ីបានប្តេជ្ញាចិត្ត ក្នុងការធ្វើឱ្យអ៊ុយក្រែនគ្មានយោធា ពោលគឺតាមរយៈការកំទេច សម្ភារៈយោធាទំនើបៗ របស់ប្រទេសនេះ ដែលផ្ដល់ ដោយអាមេរិក។

លោកបានលើកឡើងថា “តាំងពីដើមដំបូងមក យុទ្ធជន របស់យើងបានឲ្យដឹងថា រថក្រោះទាំងនេះនឹង ឆេះដូចរថក្រោះដទៃទៀត ប៉ុន្តែជាទូទៅ ដូចដែលអ្នក និងខ្ញុំដឹងពីរបាយការណ៍ ប្រចាំថ្ងៃរបស់ក្រសួងការពារជាតិ នេះគឺជាការងារប្រចាំថ្ងៃ ជាប្រព័ន្ធ វិជ្ជាជីវៈ និងគ្មានប្រយោជន៍ផ្ទាល់ខ្លួន របស់យើងនោះទេ។

ក្រសួងការពារជាតិអាមេរិក បានបដិសេធមិនបញ្ជាក់ ឬផ្តល់ការអត្ថាធិប្បាយណាមួយប ន្ទាប់ពីមានរបាយការណ៍អំពីការបំផ្លិចបំផ្លាញរថក្រោះ Abrams ដំបូងនៅលើសមរភូមិក្នុងប្រទេសអ៊ុយក្រែន ហើយបានបញ្ជូនការសាកសួរទាំងអស់ ទៅកាន់ទីក្រុងគៀវ៕
ប្រែសម្រួល ឈូក បូរ៉ា


Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
To Top