ព័ត៌មានជាតិ

សាស្ត្រាចារ្យ ឈាង រ៉ា ដឹកនាំកិច្ចប្រជុំកម្រិត ថ្នាក់ដឹកនាំលើកទី១ ខែមីនា ដើម្បីពិនិត្យវឌ្ឍនភាពការងារ និងលើកទិសដៅការងារបន្ត

ភ្នំពេញ ៖ លោកសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាលនៅថ្ងៃ៤ មីនា បានដឹកនាំកិច្ចប្រជុំកម្រិតថ្នាក់ដឹកនាំ លើកទី១ នៃខែមីនា ដើម្បីពិនិត្យវឌ្ឍនភាពការងារ និងលើកទិសដៅការងារបន្ត។

ក្នុងកិច្ចប្រជុំនេះ សាស្រ្តាចារ្យរដ្ឋមន្ត្រី បានស្នើឲ្យពិនិត្យមើលបានច្បាស់លាស់ក្នុងការងារចាត់តាំងមន្ត្រីទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ដោយត្រូវឈរលើគោលការណ៍ ពិនិត្យលើឧបនិស្ស័យ សមត្ថភាព និងកម្រិតសញ្ញាបត្របានសមស្រប ព្រមទាំងណែនាំជូនដំណឹងដល់រាជធានី-ខេត្តពាក់ព័ន្ធតម្រូវឲ្យមានគោលការណ៍រួមតែមួយ និងត្រូវអនុវត្តបានដូចៗគ្នា លើសេចក្តីណែនាំដែលបានកំណត់។

ចំពោះការរៀបចំអត្ថបទផ្សព្វផ្សាយ បញ្ជាក់ពីសកម្មភាពការងាររបស់អង្គភាព ត្រូវរំលេចយកចំណុចសំខាន់ៗ និងមានគុណភាព ដើម្បីបានជាប្រយោជន៍ជាក់ស្តែងដល់សាធារណជន ។

សាស្រ្តាចារ្យរដ្ឋមន្រ្តីបានថ្លែងអំណរគុណថ្នាក់ដឹកនាំទទួលបន្ទុក រៀបចំកម្មវិធីប្រារព្ធទិវានារីអន្តរជាតិ ៨មីនា ឆ្នាំ២០២៤ ក្រោមមូលបទ “ស្ត្រី និងក្មេងស្រីក្នុងបរិវត្តកម្មឌីជីថល” នៅថ្ងៃទី៦ ខែមីនា ៕

To Top