ម៉ូស្គូ៖ ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក បានដកស្រង់សម្តីក្រសួងការពារជាតិរុស្ស៊ី ដែលបានឲ្យដឹងនៅថ្ងៃសៅរ៍នេះថា ប្រទេសរុស្ស៊ី បានបំផ្លាញមូលដ្ឋានការពារដែនអាកាស Patriot ចំនួន៣កន្លែង នៅក្នុងប្រទេសអ៊ុយក្រែន ។
បើយោងតាមទីភ្នាក់ងារសារព័ត៌មាន RIA Novosti របស់រុស្ស៊ី បានផ្សាយថា កងកម្លាំងរបស់អ៊ុយក្រែន បានរងការខាតបង់យ៉ាងច្រើនលើផ្នែកបរិក្ខារ និងបុគ្គលិក ។ នេះបើតាមការបញ្ជាក់របស់លោក Alexey Kim ប្រធានបុគ្គលិកនៃកងកម្លាំងរួមរបស់រុស្ស៊ី ដែលរាយការណ៍ទៅរដ្ឋមន្ត្រីការពារជាតិរុស្ស៊ីលោក Sergei Shoigu នៅក្នុងកិច្ចប្រជុំមួយឲ្យដឹងដូច្នេះ ។
ក្រសួងការពារជាតិបានឲ្យដឹងនៅក្នុងរបាយការណ៍មួយដែលដាក់ថា ក្នុងរយៈពេល១សប្តាហ៍ចុងក្រោយនេះ អគារ Patriot របស់សហរដ្ឋអាមេរិកចំនួន៣កន្លែង រថយន្តប្រយុទ្ធប្រឆាំងប្រព័ន្ធរ៉ុក្កែតជាច្រើនប្រភេទ Vampire, ប្រព័ន្ធកាំភ្លើងធំជាង១០ ដែលផលិតឡើងដោយបរទេស និងឃ្លាំងស្តុកប្រេង ប្រេងរំអិល និងគ្រាប់រំសេវត្រូវបានបំផ្លាញចោល ៕ ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា