ហ៊ូស្តុន៖ អតីតមន្ត្រីប៉ូលិសម្នាក់ ត្រូវបានកាត់ទោស ឱ្យជាប់ពន្ធនាគារ ប្រហែល ២០ឆ្នាំ ពីបទធ្វើទារុណកម្មបុរស ជនជាតិ អាមេរិកាំងអាហ្វ្រិកពីរនាក់ នៅរដ្ឋ Mississippi ភាគខាងត្បូង សហរដ្ឋអាមេរិក កាលពីឆ្នាំមុន។
ចៅក្រម Tom Lee បានកាត់ទោសរយៈពេល ២៤១ ខែទៅឱ្យលោក Hunter Elward ដែលជាអតីតអនុប្រធានប៉ូលិស និងជាសមាជិកនៃ “ក្រុម Goon Squad” ដែលបានពិពណ៌នា ដោយខ្លួនឯង ដោយហៅឧក្រិដ្ឋកម្មរបស់ Elward ថា “ធ្ងន់ធ្ងរ និងគួរឱ្យស្អប់ខ្ពើម” ។
លោក Lee ក៏នឹងត្រូវកាត់ទោសអតីតមន្ត្រីអនុវត្តច្បាប់ ៥នាក់ផ្សេងទៀត ដែលបានសារភាពថាបានដាក់បន្ទុក Michael Corey Jenkins និង Eddie Terrell Parker ពីបទធ្វើទារុណកម្ម ប្រកាន់ពូជសាសន៍ជាច្រើន បន្ទាប់ពីអ្នកជិតខាង បានត្អូញត្អែរថា បុរសទាំងនោះស្នាក់នៅក្នុងផ្ទះជាមួយស្ត្រីស្បែកស នេះបើយោងតាម របាយការណ៍ព័ត៌មាន NBC ។
នៅថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៣ ក្រុមបុរសស្បែកស ៦នាក់ ដែលហៅខ្លួនឯងថា ក្រុម Goon Squad បានផ្ទុះឡើងចូលទៅក្នុងផ្ទះមួយក្នុងទីក្រុង Braxton ដែលជាខោនធី Rankin ក្នុងរដ្ឋ Mississippi ដោយគ្មានដីកា និងបានវាយលើជនសង្ស័យ Jenkins និង Parker ដោយកាំភ្លើងដ៏គួរឱ្យភ្ញាក់ផ្អើល។
របាយការណ៍បាននិយាយថា Elward បានសារភាពថាបានយកកាំភ្លើងចូលទៅក្នុងមាត់របស់ Jenkins ហើយបានបាញ់ប្រហារជីវិតបែបចំអក” ដែលជារឿងមិនគួរឱ្យជឿ៕
ប្រែសម្រួល ឈូក បូរ៉ា