ព័ត៌មានអន្តរជាតិ

ដាណឺម៉ាក ព្រមានអំពីការកើនឡើង នៃការគម្រាមកំហែង អំពើភេវរកម្ម

RT News

បរទេស៖ ទីភ្នាក់ងារសន្តិសុខ និងស៊ើបការណ៍សម្ងាត់ជាតិ ដាណឺម៉ាកហៅកាត់ថា PET បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា
ការគំរាមកំហែងនៃអំពើភេរវកម្ម នៅក្នុងប្រទេសដាណឺម៉ាកបាន កើនឡើងកាន់តែខ្លាំង ក្នុងរយៈពេលមួយឆ្នាំកន្លងមក
ហើយបន្តស្ថិតនៅក្នុងភាពធ្ងន់ធ្ងរ ដែលជាកម្រិតខ្ពស់បំផុតទីពីរក្នុងចំណោម ៥កម្រិត។

របាយការណ៍ថ្មីដោយ PET បានលើកឡើងពីឧប្បត្តិហេតុ ដែលច្បាប់ចម្លងនៃគម្ពីគូរ៉ា ត្រូវបានគេមើលងាយកាលពីឆ្នាំមុន ហើយប្រតិបត្តិការយោធារបស់អ៊ីស្រាអែល នៅហ្គាហ្សាជាកត្តាចម្បងដែលបានរួមចំណែក ដល់ការគំរាមកំហែងកើនឡើង ដែលវាបានពិពណ៌នាថាមានសកម្មភាព កាន់តែខ្លាំងក្នុងកម្រិតបច្ចុប្បន្ន ។

លោក Michael Hamann ប្រធានមជ្ឈមណ្ឌលភេរវកររបស់ PET បាននិយាយថា ចំនួនជនស៊ីវិលស្លាប់ច្រើននៅក្នុងក្រប
ខណ្ឌប៉ាឡេស្ទីន ដែលជាលទ្ធផលនៃសកម្មភាពយោធា ដែលអ៊ីស្រាអែលអះអាងថា មានគោលបំណងលុបបំបាត់ក្រុមសកម្មប្រយុទ្ធហាម៉ាសនិងបានធ្វើឱ្យមានបញ្ហាដល់ ផ្លូវអារម្មណ៍និងមនោសញ្ចេតនា ជាមួយនឹងមនុស្សជាច្រើន។

គួរឲ្យដឹងដែរថាអ៊ីស្រាអែល បានចាប់ផ្តើមយុទ្ធនាការយោធារបស់ខ្លួន កាលពីខែតុលាឆ្នាំមុន ដោយឆ្លើយតបទៅនឹងការលុកលុយដ៏សាហាវចូលទៅក្នុងភាគខាងត្បូងអ៊ីស្រាអែល ដោយក្រុមហាម៉ាសដោយក្នុងនោះចំនួន អ្នកស្លាប់ប៉ាឡេស្ទីនដែលបានប៉ាន់ប្រមាណចាប់តាំងពីពេលនោះមកបានកើនលើស ៣ម៉ឺននាក់ ហើយដែលជាង៧០ភាគរយ នៃចំនួនប្រជាជននៅតំបន់ហ្គាហ្សា កំពុងប្រឈមមុខនឹងភាពអត់ឃ្លានដ៏មហន្តរាយ នេះបើយោងតាមរបាយការណ៍ដែលគាំទ្រ ដោយអង្គការសហប្រជាជាតិនាពេលថ្មីៗនេះ៕

ប្រែសម្រួល៖ ស៊ុន លី

To Top