ពោធិ៍សាត់: អភិបាលខេត្តពោធិ៍សាត់ លោកខូយ រីដា នៅរសៀលថ្ងៃទី ២៩ ខែ មីនា ឆ្នាំ ២០២៤ បានអញ្ជើញ ចុះសួរសុខទុក្ខ និង លើកទឹកចិត្ត ដល់ជនរងគ្រោះ ដែលជួបឧប្បវហេតុគ្រោះថ្នាក់ចរាចររថភ្លើង បុករថយន្តក្រុងដឹក អ្នកដំណើរកាលពីវេលាម៉ោង ១១ និង ០០ នាទីព្រឹកថ្ងៃទី ២៩ ខែ មីនា ឆ្នាំ ២០២៤ ស្ថិតនៅភូមិបំណត់ ឃុំឈើតុំ ស្រុកក្រគរ ខេត្តពោធិ៍សាត់។

ក្រោយកើតហេតុ លោកខួយ រីដា អភិបាលខេត្តពោធិ៍សាត់ បានដឹកនាំមន្ត្រី ក្រោមឱវាទចុះសួរសុខ ទុក្ខជនរងគ្រោះ ដែលកំពុងសម្រាកព្យាបាល និង សង្រ្គោះបន្ទាន់នៅមន្ទីរពេទ្យបង្អែកខេត្តពោធិ៍សាត់ចំនួន ១៨ នាក់ក្នុងនោះរបួសធ្ងន់ចំនួន ៥ នាក់ និង បានផ្តល់នូវថវិការមួយចំនួនជូនដល់ជនរងគ្រោះផងដែរ។

ជាមួយគ្នានោះ លោកអភិបាលខេត្ត ក៍បានលើកទឹកចិត្តដល់ជនរងគ្រោះ ទាំងអស់ត្រូវជឿជាក់លើក្រុមគ្រូពេទ្យ និង ខិតខំបន្តព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តពោធិ៍សាត់ អោយឆាប់បានជាសះស្បើយ អោយបានគ្រប់ៗគ្នា។
លោកអភិបាលខេត្តពោធិ៍សាត់ ក៍បានកោតសរសើរ និង ថ្លែងអំណរគុណដល់ក្រុមគ្រួពេទ្យនៅមន្ទីរពេទ្យបង្អែកខេត្ត និង នៅមន្ទីរពេទ្យបង្អែកស្រុកក្រគរ ព្រមទាំងនៅមណ្ឌល សុខភាពឃុំឈើតុំ ដែលបានយកចិត្តទុកដាក់ខ្ពស់ ក្នុងការជួយសង្រ្គោះចំពោះជនរងគ្រោះទាំងអស់ បានទាន់ពេលវេលា។

ឆ្លៀតក្នុងឱកាសនោះដែរ លោកអភិបាល ខេត្តក៍បានជូនពរ សូមអោយជនរងគ្រោះទាំងអស់ឆាប់បានជាសះស្បើយ និង បានវិលត្រឡប់ទៅលំនៅដ្ឋានរៀងៗខ្លួនវិញ ក្នុងពេលវេលាដ៍ឆាប់ៗខាងមុខនេះ៕
Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
