ព័ត៌មានអន្តរជាតិ

អាល្លឺម៉ង់​ សម្រេចលប់ចោល​ ផលិតកម្មផលិត មីស៊ីល Taurus ទាំងអស់

AFP
" "

បរទេស៖យោងតាមការចេញផ្សាយរបស់ RT ប្រធានក្រុមហ៊ុននៅសាខាប្រទេសអាល្លឺម៉ង់នៃក្រុមហ៊ុនផលិតសព្វាវុធ អឺរ៉ុប MBDA បាននិយាយថា ការផលិត មីស៊ីលត្រកូល Taurus ទាំងអស់ដែលទីក្រុងកៀវបាននិងកំពុងដាក់សម្ពាធលើ ទីក្រុងប៊ែរឡាំង ដើម្បីផ្គត់ផ្គង់សម្រាប់ប្រើប្រាស់ប្រឆាំងនឹងរុស្ស៊ី បច្ចុប្បន្នត្រូវ បានផ្អាកទាំងស្រុង។

លោក Thomas Gottschild បាននិយាយនៅក្នុងបទសម្ភាសន៍មួយជាមួយកាសែត Augsburger Allgemeine ថា មីស៊ីលប្រហែល ៦០០គ្រាប់ប៉ុណ្ណោះដែលត្រូវបានផលិតនៅរោងចក្រក្នុងរដ្ឋ Bavaria ប៉ុន្តែក្រុមហ៊ុនមិនអាចផលិតវាបន្ថែមទៀតបានទេ ព្រោះវាមិនមានកិច្ចសន្យាបច្ចុប្បន្ន ជាមួយអាជ្ញាធរអាល្លឺម៉ង់ឡើយ។

" "

នាយកប្រតិបត្តិបាននិយាយថា ខ្សែផលិតកម្មសម្រាប់ Taurus នៅតែអាចរកបាន ដូច្នេះ MBDA អាច បង្កើន ការចែកចាយមីស៊ីល នៅពេលណាក៏បាន ហើយលោក​បាន​បន្ថែម​ថាដើម្បី​ធ្វើ​បែប​នេះ យើង​នឹង​ត្រូវ​ការ​បញ្ជា​ទិញ​ថ្មី​សម្រាប់​អាវុធ​ទាំង​នេះ។

" "

នាយកប្រតិបត្តិបាននិយាយថា មីស៊ីល Taurus មានរយៈចម្ងាយជាង៥០០គីឡូម៉ែត្រ ប្រហែល៣១០ ម៉ាយ ហើយ ត្រូវបានគេរកឃើញថាមានសមត្ថភាពធ្លាក់ចុះ ដោយសាររ៉ាដា នៅពេលដែលវាផ្លាស់ទីក្នុងរយៈកម្ពស់ទាប ប៉ុន្តែវាមានតម្រូវការខ្ពស់ ជាពិសេសនៅអ៊ុយក្រែន៕

ប្រែសម្រួល៖ស៊ុនលី

To Top