បរទេស ៖ យោងតាមការចេញផ្សាយ របស់ RT រុស្ស៊ីបានស្តីបន្ទោសអ៊ីស្រាអែល បន្ទាប់ពីមានការវាយប្រហារ តាមអាកាសដែលបានវាយកប្រហារ ទៅលើស្ថានកុងស៊ុល អ៊ីរ៉ង់ នៅក្រុងដាម៉ាស កាលពីល្ងាចថ្ងៃចន្ទ។
ការវាយប្រហារនេះ ត្រូវបានគេរាយការណ៍ថា បានសម្លាប់អ្នកការទូតអ៊ីរ៉ង់ជាច្រើននាក់ ក៏ដូចជាមន្ត្រី៧នាក់ នៃកងឆ្មាំបដិវត្តន៍អ៊ីស្លាម (IRGC) រួមទាំងឧត្តមសេនីយ៍ពីរនាក់ គឺ Mohammad Reza Zahedi និង Mohammad Hadi Haji Rahimiផងដែរ ដោយក្នុងនោះ រដ្ឋាភិបាលទីក្រុងតេហរ៉ង់ បានប្តេជ្ញាសងសឹក ចំពោះការស្លាប់របស់ពួកគេ។
ក្រសួងការបរទេសរុស្ស៊ី បាននិយាយនៅក្នុង សេចក្តីថ្លែងការណ៍ មួយកាលពីថ្ងៃចន្ទថា ទីក្រុងមូស្គូចាត់ទុកជាការ វាយប្រហារដែលមិន អាចទទួលយក បានណាមួយ លើបេសកកម្ម ការទូត ដែលត្រូវបាន ការពារក្រោមអនុសញ្ញា ទីក្រុងវីយែន ស្តីពីទំនាក់ទំនងការទូត និងកុងស៊ុលហើយវាបានកត់សម្គាល់ថា ការទម្លាក់គ្រាប់បែកលើអគារដែលមានទីតាំងស្ថិត ក្នុងតំបន់លំនៅឋាន បានបង្កហានិភ័យខ្ពស់ ដល់ជនស៊ីវិលស៊ីរីទៀតផង។
ទោះបីជាយ់ាងណាក្តីអ៊ីស្រាអែល មិនបានធ្វើអត្ថាធិប្បាយ លើការវាយប្រហារនេះដែលជាទម្លាប់របស់ខ្លួនជាមួយនឹងប្រតិបត្តិការបែបនេះទេហើយ មន្ត្រីអ៊ីស្រាអែល ពីមុនបានទទួល ស្គាល់ថាបាន កំណត់គោលដៅ លើកងកម្លាំងដែលមានទំនាក់ទំនង ជាមួយអ៊ីរ៉ង់នៅក្នុងប្រទេសស៊ីរី ជាមួយនឹងការវាយឆ្មក់រាប់សិប លើកនេះសន្មតថាជារដ្ឋជ្វីហ្វក្នុងរយៈពេលប៉ុន្មាន
ឆ្នាំកន្លងមកនេះ៕
ប្រែសម្រួល៖ស៊ុនលី