ភ្នំពេញ ៖ ព្រឹទ្ធសភានៅព្រឹកថ្ងៃ៣ មេសា នេះ បានបើកសម័យប្រជុំលើកបូង សម្រាប់នីតិកាលទី៥ ក្រោមព្រះរាជាធិបតីភាព ដ៏ខ្ពង់ខ្ពស់បំផុត របស់ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រកម្ពុជា ។ ក្នុងកិច្ចប្រជុំនេះ សម្ដេចតេជោ ហ៊ុន សែន បេក្ខជនជាប់ឆ្នោត សមាជិកព្រឹទ្ធសភា នីតិកាលទី៥ និងជាប្រធាន ក្រុមឧត្តមប្រឹក្សា ផ្ទាល់ព្រះមហាក្សត្រ ក៏បានអញ្ជើញចូលរួមផងដែរ ៕