ព័ត៌មានអន្តរជាតិ

ម៉ែដោះវៀតណាម វាយក្មេងប្រុសអាយុ៨ខែ ម្នាក់ រហូតដល់ស្លាប់ ដោយសារតែរឿងក្រោកពីដេកយំ

VN Express

បរទេស៖ ក្មេងប្រុសអាយុ ៨ខែម្នាក់ត្រូវបានម៉ែដោះអាយុ ១៦ឆ្នាំវាយរហូតដល់ស្លាប់នៅឯកន្លែងថែទាំកុមារ Binh Duong ក្នុងប្រទេសវៀតណាម។

យោងតាមសារព័ត៌មាន VN Express ចេញផ្សាយនៅថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៤ បានឱ្យដឹងថា ស្រ្តីជាមេដោះនោះឈ្មោះ Le Tran Thuy Vy ត្រូវបានប៉ូលិសក្រុង Ben Cat ចាប់ខ្លួនកាលពីថ្ងៃអង្គារ ដែលជាផ្នែកមួយនៃការស៊ើបអង្កេតលើការស្លាប់របស់ក្មេងប្រុសនេះ។

Le Tran Thuy Vy ជាកូនស្រីរបស់អ្នកស្រី Tran Thi Thuy Hang អាយុ ៣៥ឆ្នាំ ដែលបានមកជួលផ្ទះនៅទីក្រុង Ben Cat ដើម្បីធ្វើជាកន្លែងមើលក្មេង។

នៅថ្ងៃទី២៣ ខែមីនា អ្នកស្រី Tran Thi Thuy Hang បានយល់ព្រមមើលថែកូនពីរនាក់ក្នុងតម្លៃ ១៨០ ដុល្លារ មួយខែ។ នៅម៉ោងប្រហែល ២ រសៀល កាលពីថ្ងៃទី៣០ ខែមីនា, អ្នកស្រី Tran Thi Thuy Hang ត្រូវបានសុំឲ្យវីមើលថែក្មេងប្រុសអាយុ ៨ ខែ។ លុះដល់ម៉ោង៤រសៀល ពេលកូនភ្ញាក់ឡើងក៏យំ ចំណែកឈ្មោះ មេដោះឈ្មោះ Le Tran Thuy Vy ក៏បានវាយក្មេងនោះចំ ពោះ ត្រគាក និងខ្នង ។

ពេលឃើញក្មេងប្រុសលែងមានចលនា ឈ្មោះ Le Tran Thuy Vy បានប្រាប់ម្តាយគឺអ្នកស្រី Tran Thi Thuy Hang អំពីរឿងហេតុ និងបាននាំក្មេងប្រុសទៅមន្ទីរពេទ្យ ។ ទោះជាយ៉ាងណា ក្មេងប្រុសអាយុ៨ខែរូបនោះ គឺបានស្លាប់បាត់ទៅហើយ ៕

ប្រែសម្រួលៈ ណៃ តុលា

To Top