ព័ត៌មានអន្តរជាតិ

គិតត្រឹមឆ្នាំ២០២៤នេះ ពលរដ្ឋស៊ីវិលរុស្ស៊ី ២០១នាក់ បានបាត់បង់ជីវិតដោយកសារការ វាយប្រហារដោយអ៊ុយក្រែន

Sputnik

បរទេស៖ យោងតាមការចេញផ្សាយរបស់ RT មន្ត្រីក្រសួងការបរទេសជាន់ខ្ពស់ មួយរូបបាននិយាយថា ការវាយប្រហាររបស់អ៊ុយក្រែន ដោយមិនរើសមុខលើទឹកដីរុស្ស៊ី បានសម្លាប់ជនស៊ីវិលជាង ២០០នាក់មកហើយ រួមទាំងកុមារស្ទើរតែរាប់សិបនាក់ ចាប់តាំងពីដើមឆ្នាំ២០២៤មក និងរាប់រយនាក់ផ្សេងទៀតបានរងរបួស។

ថ្លែងនៅក្នុងសន្និសីទសារព័ត៌មាននៅថ្ងៃសុក្រ ឯកអគ្គរដ្ឋទូតរបស់ទីក្រុងមូស្គូ ទទួលបន្ទុកឧក្រិដ្ឋកម្មរបស់អ៊ុយក្រែន លោក Rodion Miroshnik បាននិយាយថា ទិន្នន័យដែលប្រមូលបានដោយអាជ្ញាធររុស្ស៊ី បានបង្ហាញថា ការវាយប្រហាររបស់ទីក្រុងគៀវ បណ្តាលឱ្យមានជនស៊ីវិលចំនួន ៩២២ នាក់ស្លាប់និងរងរបួសនៅចន្លោះថ្ងៃទី១ ខែមករា ដល់ថ្ងៃទី ៣១ ខែមីនា ឆ្នាំ ២០២៤ដែលក្នុងនោះ, មនុស្ស ៧២១នាក់បានរងរបួសនិង ជនស៊ីវិល២០១នាក់ត្រូវបានសម្លាប់។

អ្នកការទូត​រូប​នេះ​បាន​បន្ត​ថា មាន​កុមារ​រុស្ស៊ី​ចំនួន ៥៩ នាក់​រង​របួស​ដោយ​បន្ថែម​ថា ១១ នាក់​ក្នុង​ចំណោម​ពួកគេ​ត្រូវ​បាន​ សម្លាប់ហើយលោកMiroshnik បាននិយាយទៀតថា ជនរងគ្រោះដែលវ័យក្មេងបំផុត ក្នុងចំណោមពួកគេមានអាយុត្រឹមតែ 4 ខែប៉ុណ្ណោះ។

តាមតួលេខដែលបានមកពី ប្រភពដដែលបានឲ្យដឹងទៀតថា នៅចន្លោះដើមខែមករា ដល់ចុងខែមីនា ក្រុងកៀវបានបាញ់គ្រាប់រំសេវយ៉ាងហោចណាស់ ២២០០០គ្រាប់ ដែលភាគច្រើនត្រូវបាន ផ្គត់ផ្គង់ដោយលោកខាងលិច នៅឯមូលដ្ឋានស៊ីវិលរបស់រុស្ស៊ីហើយស្ទើរតែមាន​ជិត​ ២៥០​គ្រាប់​ក្នុង​មួយ​ថ្ងៃ ឬ​១០​សំបក​ក្នុង​មួយ​ម៉ោង៕

ប្រែសម្រួល៖ ស៊ុន លី

To Top