បរទេស ៖ យោងតាមការចេញផ្សាយ របស់ RT សហរដ្ឋអាមេរិក និង សម្ព័ន្ធមិត្តចំនួនបី បានប្រកាសធ្វើសមយុទ្ធយោធារួមគ្នា នៅក្នុងដែនទឹកដែលមានជម្លោះ នៃសមុទ្រចិនខាងត្បូង ដែលអាចបង្កើន ភាពតានតឹងជាមួយទីក្រុងប៉េកាំង ខណៈដែលពួកគេព្យាយាមបង្ហាញ ពីការប្តេជ្ញាចិត្តរបស់ពួកគេ ក្នុងការការពារសណ្តាប់ធ្នាប់អន្តរជាតិ ។
ក្រុមដែលដឹកនាំដោយសហរដ្ឋអាមេរិក នឹងរៀបចំ សកម្មភាពកិច្ច សហប្រតិបត្តិការដែនសមុទ្រ ជាលើកដំបូងរបស់ខ្លួន នៅក្នុងសមយុទ្ធរួមគ្នា ជាបន្តបន្ទាប់នៅថ្ងៃអាទិត្យ នេះបើយោងតាមសេចក្តីថ្លែង ការណ៍ដែលចេញដោយប្រមុខការពារ នៃប្រទេសទាំងបួនដោយ សមយុទ្ធនេះនឹងរួមបញ្ចូល ទាំងកងទ័ពជើងទឹក និងអាកាស ហើយនឹងធ្វើឡើងក្នុងដែនទឹក ដែលទាមទារដោយចិន និងហ្វីលីពីន។
ការប្រកាសនេះធ្វើឡើង បន្ទាប់ពីយោធាអាមេរិក និងចិនបានពិភាក្សាគ្នា នៅរដ្ឋហាវ៉ៃកាលពីដើមសប្តាហ៍នេះ ដែលជាកិច្ចប្រជុំលើកដំបូង របស់ពួកគេចាប់តាំងពីឆ្នាំ ២០២១ដើម្បីពិភាក្សា អំពីវិធានការ សុវត្ថិភាព ដើម្បីជៀសវាងឧប្បត្តិហេតុគ្រោះថ្នាក់ នៅពេលដែលកងកម្លាំងរបស់ពួកគេ កំពុងប្រតិបត្តិការនៅជិតៗនោះ ។ ក្រសួងការពារជាតិចិន បានសង្កត់ធ្ងន់ថា ខ្លួនប្រឆាំងដាច់ខាត រាល់សកម្មភាពដែល
បង្កគ្រោះថ្នាក់ដល់អធិបតេយ្យភាព របស់ខ្លួន ក្រោមរូបភាព នៃសេរីភាព និងការធ្វើនាវាចរណ៍ និងការហោះហើរលើសចំណុះចាដើម។
សេចក្តីសម្រេចនោះ ដែលចេញដោយសាលាក្តីនៅទីក្រុងឡាអេ បានរកឃើញថា អ្វីដែលគេហៅថា បន្ទាត់ប្រាំបួន របស់ចិន ដែលគ្របដណ្តប់ប្រហែល ៩០ភាគរយនៃសមុទ្រចិនខាងត្បូង គឺមិនត្រឹមត្រូវ
តាមច្បាប់អន្តរជាតិ ៕
ប្រែសម្រួល៖ស៊ុនលី