បរទេស៖ ឯកអគ្គរដ្ឋទូតរុស្ស៊ីលោក Aleksey Meshkov បាននិយាយនៅក្នុងបទសម្ភាសន៍ មួយទៅកាន់កាសែតបារាំង ប្រចាំសប្តាហ៍របស់ Le Journal du Dimanche កាលពីថ្ងៃអាទិត្យថា ទីក្រុងប៉ារីសបានកាត់ផ្តាច់កិច្ច សហការប្រឆាំង ភេរវកម្មជាមួយទីក្រុងមូស្គូ លើបញ្ហានៃព្រឹត្តិការណ៍កីឡាអូឡាំពិករដូវក្តៅខាងមុខនេះ។
យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៨ ខែមេសា ឆ្នាំ២០២៤ បានឱ្យដឹងថា អ្នកការទូតរុស្ស៊ីរូបនេះ បានធ្វើអត្ថាធិប្បាយក្នុងរយៈពេលជាងពី រសប្តាហ៍បន្ទាប់ពីមនុស្សជាង១៤០នាក់ត្រូវបាន សម្លាប់ក្នុងការវាយប្រហារ ភេរវកម្មលើកន្លែងប្រគុំតន្ត្រី Crocus City Hall នៅជាយទីក្រុងម៉ូស្គូ ។ ប្រទេសបារាំងដែលនឹង ធ្វើជាម្ចាស់ផ្ទះកីឡា អូឡាំពិក រដូវក្តៅឆ្នាំនេះ បានបង្កើនការប្រុងប្រយ័ត្នអំពីអំពើភេរវកម្ម និងបង្កើនវិធានការសន្តិសុខ ក្នុងទីក្រុងប៉ារីសបន្ទាប់ ពីមានការសម្លាប់រង្គាល។
លោក Meshkov បាននិយាយថា ប្រទេសទាំងពីរបានធ្វើការរួមគ្នាជាប្រវត្តិសាស្ត្រ ដើម្បីប្រយុទ្ធប្រឆាំងនឹងអំពើភេរវកម្ម។ អ្នកការទូតរូបនេះ បាននិយាយថា “ទោះជាយ៉ាងណា ក៏ដោយថ្មីៗនេះ ប្រទេសបារាំងបានកាត់ផ្តាច់ ទំនាក់ទំនងទាំងអស់ នៅក្នុងវិស័យនេះ” ។ លោកថា “ការពិតមិន អាចប្រកែកបាន៖ ថ្ងៃនេះ បារាំងផ្តល់ការគាំទ្រយ៉ាងសំខាន់ ដល់អ៊ុយក្រែន ទាក់ទងនឹងការផ្លាស់ប្តូរព័ត៌មាន ខណៈដែលអ៊ុយក្រែនធ្វើសកម្មភាពភេរវករនៅក្នុងប្រទេសរុស្ស៊ី”។
អ៊ុយក្រែនបានជាប់ ពាក់ព័ន្ធក្នុងការធ្វើឃាត និងការបំផ្លិចបំផ្លាញនៅលើដីរុស្ស៊ី ចាប់តាំងពីទីក្រុងមូស្គូ បានចាប់ផ្តើមប្រតិបត្តិការ យោធារបស់ខ្លួននៅក្នុងប្រទេសជិតខាងក្នុងខែកុម្ភៈ ឆ្នាំ ២០២២។ ទោះបីជាក្រុមជីហាដ រដ្ឋអ៊ីស្លាមខេត្ត Khorasan (ISIS-K) បានអះអាងទទួលខុសត្រូវចំពោះការវាយប្រហារនៅ Crocus City Hall ក៏ដោយ ក៏អ្នកស៊ើបអង្កេតរុស្ស៊ី និយាយថា ពួកគេបានរកឃើញភ័ស្តុតាងដែលចង្អុលបង្ហាញពីការជាប់ពាក់ព័ន្ធរបស់ក្រុងគៀវ៕
ប្រែសម្រួលៈ ណៃ តុលា