ព័ត៌មានជាតិ

លោក ហេង សួរ អមដំណើរ​ ឧបនាយករដ្ឋមន្ត្រី​ ស សុខា ចុះជួបសំណេះសំណាល សួរសុខទុក្ខបងប្អូនពលករ និងពលរដ្ឋខ្មែរ នៅច្រកព្រំដែន អន្តរជាតិដូង

ភ្នំពេញ៖ លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅព្រឹកថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៤ នេះ បានអមដំណើរលោកអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ចុះជួបសំណេះសំណាល សួរសុខទុក្ខបងប្អូនពលករ និងប្រជាពលរដ្ឋខ្មែរ ដែលវិលត្រឡប់ ចូលព្រះរាជាណាចក្រកម្ពុជាវិញ តាមច្រកទ្វារព្រំដែន អន្តរជាតិដូង ក្នុងស្រុកកំរៀង ខេត្តបាត់ដំបង ក្នុងឱកាសបុណ្យ ចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ៕

To Top