បរទេស៖ ស្ត្រីម្នាក់បានប្តឹងប៉ូលិសថាមានបុរសម្នាក់បានស្ទាបច្របាច់ដើមទ្រូងរបស់នាង ក្នុងពេលប្រារព្ធពិធីសង្ក្រាន្តក្នុងស្រុក Muang ខេត្ត កាន់ឆាណាបុរី កាលពីយប់ថ្ងៃចន្ទ។
យោងតាមសារព័ត៌មាន Bangkok Post ចេញផ្សាយកាលពីថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៤ បានឱ្យដឹងថា ស្ត្រីរូបនេះបានដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍ប៉ូលិស Muang Samut Prakan នៅព្រឹកថ្ងៃអង្គារ។ នាងបានសុំឱ្យប៉ូលីសស្វែងរកបុរសដែលច្របាច់សុដន់របស់នាងនៅលើផ្លូវ Praekasa ចន្លោះម៉ោង ៨ យប់ដល់ម៉ោង ៩ យប់នៅថ្ងៃច័ន្ទ។
នាងបាននិយាយថា នាងបានជិះម៉ូតូទៅធ្វើលេងបាញ់ទឹកនៅតាមផ្លូវ។ នៅពេលដែលនាងឈប់ មានបុរសម្នាក់បានលាបម្សៅលាបលើមុខរបស់នាង ហើយបន្ទាប់មកចាប់ច្របាច់សុដន់នាង។ នាងបាននិយាយថា នាងស្ទើរតែធ្លាក់ពីលើកង់ ហើយមិត្តភក្តិរបស់នាងដែលជិះកង់ជាមួយនឹង ក៏ត្រូវបានគេស្ទាបដោះដូចគ្នាដែរ។
ការស្ទាបដើមទ្រូង ឬ ច្របាច់សុដន់ ត្រូវបានចាត់ទុកថាជាគ្រោះថ្នាក់ដែលស្ត្រីជាច្រើន ដែលត្រូវតែដោះស្រាយក្នុងអំឡុងពេលបាញ់ទឹកប្រចាំឆ្នាំ និងការលេងប៉ាតម្ស៉ៅ ប៉ុន្តែមានមនុស្សតិចណាស់ដែលជ្រើសរើសបន្តបញ្ហានេះជាមួយនឹងការអនុវត្តច្បាប់នៅពេលក្រោយ។
ក្នុងករណីនេះ ដើមបណ្ដឹងសង្ឃឹមថារូបភាពដែលបង្ហោះលើបណ្ដាញសង្គមអាចជួយប៉ូលិសតាមចាប់ជនល្មើសបាន៕
ប្រែសម្រួលៈ ណៃ តុលា