បរទេស៖ យោងតាមការចេញផ្សាយរបស់ RT រដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោនបានបញ្ជូនមីស៊ីល ATACMS រយៈចម្ងាយឆ្ងាយទៅកាន់ទីក្រុងគៀវកាលពីខែមុន នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារ សារព័ត៌មានអាមេរិកជាច្រើនកាលពីថ្ងៃពុធ ដោយដកស្រង់សម្តី មន្ត្រីរដ្ឋាភិបាលអាមេរិកអនាមិកម្នាក់។
ប្រព័ន្ធមីស៊ីល ជាយុទ្ធសាស្ត្ររបស់កងទ័ពអាមេរិក (ATACMS) ដែលមានរយៈចម្ងាយរហូតដល់ ៣០០ គីឡូម៉ែត្រ ត្រូវបានរួមបញ្ចូលក្នុងកញ្ចប់ជំនួយយោធាតម្លៃ៣០០ លានដុល្លារ ដែលអនុម័តដោយប្រធានាធិបតី Joe Biden កាលពីថ្ងៃទី ១២ ខែមីនា នេះបើយោងតាមមន្ត្រី ដែលបាននិយាយជាមួយ Reuters, Politico និងកាសែត The Army Tactical Missile Systems (ATACMS) ។
ថ្លែងក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះ ប្រភពបាននិយាយថា អ៊ុយក្រែនបានប្រើប្រាស់មីស៊ីលនេះជាលើកដំបូង កាលពីថ្ងៃពុធសប្តាហ៍មុន ដោយបានកំណត់គោលដៅលើ អាកាសយានដ្ឋានរុស្ស៊ីចម្ងាយប្រហែល ១៦៥គីឡូម៉ែត្រ ឬត្រូវ១០៣ ម៉ាយ ពីតំបន់ប្រយុទ្ធជួរមុខ។
នៅព្រឹកថ្ងៃទី១៧ ខែមេសា ប្រធានាធិបតីអ៊ុយក្រែន លោកVladimir Zelensky បាននិយាយថា កងកម្លាំងរបស់លោកបានវាយប្រហារ មូលដ្ឋានទ័ពអាកាសនៅទីក្រុង Dzhankoy ប្រទេសគ្រីមៀ ៕
ប្រែសម្រួល៖ ស៊ុន លី