ព័ត៌មានជាតិ

លោក សយ សុភាព ហៅទណ្ឌិត សម រង្ស៊ី ជាមនុស្សថោកទាប ដែលបំរើយួន ប្រឆាំងព្រែកជីកហ្វូណនតេជោ សែន

ភ្នំពេញ៖ លោក សយ សុភាព ក្នុងនាមជាអ្នកតាមដានភូមិសាស្រ្តនយោបាយ បានហៅទណ្ឌិត សម រស្ស៊ី ថា ជាមនុស្សថោកទាប ដែលបានបំរើយុទ្ធសាស្រ្តរបស់យួន ក្នុងការប្រឆាំងគម្រោងព្រែកជីកហ្វូណនតេជោ​សែន។

ការហៅទណ្ឌិតក្បត់ជាតិ សម​ រង្ស៊ី បែបនេះ ធ្វើឡើងបន្ទាប់ពីទណ្ឌិតរូបនេះ បានសរសេរសារបង្ហោះនៅលើបណ្ដាញសង្គម ដោយលើកឡើងមិនពិត ពីបញ្ហាមួយចំនួន ពាក់ព័ន្ធនឹងការជីកព្រែកហ្វូនណនតេជោ សែន ដែលជាគម្រោងដ៏អស្ចារ្យមួយ មិនធ្លាប់មានសម្រាប់កម្ពុជា។

នៅលើគណនីហ្វេសប៊ុក នាថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៤នេះ លោក សយ សុភាព បានសរសេរយ៉ាងដូច្នេះថា «នេះចរិកអាក្បត់ជាតិ៣ជំនាន់។ សូមប្រជារាស្ត្រខ្មែរទាំងអស់ គាំទ្រជុំវិញសម្តេចតេជោ ហ៊ុន សែន បិតាសន្តិភាព របស់យើង ដើម្បីកសាងព្រែកជីកហ្វូណនតេជោ សែន ដើម្បីព្រះរាជាណាចក្រកម្ពុជា រុងរឿង ខ្លាំងពូកែ ដូចសម័យអាណាចក្រអង្គរ។ ត្រកូលក្បត់ជាតិ ដឹកនាំដោយសម រង្ស៊ី ត្រូវតែរលាយព្រាត់ប្រាស់។

ភ្ជាប់ជាមួយសខ្លឹមសារដែលលោក សម រង្ស៊ីបង្ហោះនៅលើបណ្ដាញសង្គម លោកសយ សុភាព បានលើកឡើងថា «ទីបំផុតចេញមុខហើយ អាក្បត់ជាតិនេះ ការពារយួន អាលក់ក្បាលឱ្យយួន អាបំរើយួនដាច់ថ្លៃ ថោកទាបណាស់ »។

សូមរំលឹកថា គម្រោង «ព្រែកជីកហ្វូណនតេជោ» ប្រវែង ១៨០គីឡូម៉ែត្រ ចាប់ពីព្រែកតាកែវនៃទន្លេមេគង្គ ឆ្លងកាត់តាមព្រែកតាឯកនៃទន្លេបាសាក់ រួចចូលតាមព្រែកតាហ៊ីង នៃទន្លេបាសាក់ ស្រុកកោះធំ និងបន្តរហូតដល់សមុទ្រខេត្តកែប ដោយឆ្លងកាត់ខេត្តចំនួន៤ រួមមាន៖ ខេត្តកណ្តាល ខេត្តតាកែវ ខេត្តកំពត និងខេត្តកែប។ ផ្លូវទឹកនេះនឹងមានទទឹងមុខកាត់ផ្នែកខាងលើប្រវែង១០០ម៉ែត្រ និងមុខកាត់ផ្នែកខាងក្រោមប្រមាណ ៨០ម៉ែត្រ និងជម្រៅទឹកប្រមាណ ៥,៤ម៉ែត្រ (ជម្រៅនាវាចរណ៍ ៤,៧ម៉ែត្រ និងគម្លាតសុវត្ថិភាព ០,៧ម៉ែត្រ) មានគន្លងនាវាចរណ៍ចំនួន ២គន្លង អាចចេញ-ចូល និងជៀសគ្នាបានដោយសុវត្ថិភាព។

គម្រោងនេះនឹងសាងសង់សន្ទះផ្លូវនាវាចរណ៍ចំនួន៣កន្លែង, សាងសង់ស្ពានចំនួន ១១កន្លែង, សាងសង់ផ្លូវអមសាងខាងប្រវែង ២០៨គីឡូម៉ែត្រ និងមានបំពាក់សញ្ញាជំនួយនាវាចរណ៍ និងហេដ្ឋារចនាសម្ព័ន្ធឆ្លងកាត់ទន្លេផ្សេងៗទៀតផងដែរ។ ការសាងសង់គម្រោងផ្លូវទឹកថ្មីនេះ ត្រូវបានប៉ាន់ស្មានថា នឹងចំណាយទុនវិនិយោគ ១,៧០០លានដុល្លារ និងរយៈពេលសាងសង់ប្រមាណ ៤ឆ្នាំ៕

To Top