ព័ត៌មានអន្តរជាតិ

វិមានក្រឹមឡាំង អះអាងថា រុស្ស៊ី និងអឺរ៉ុប ទំនងជាមិនអាចស្ដារទំនាក់ទំនង ឡើងវិញបានឡើយ

Xinhua
" "

ម៉ូស្គូ៖ អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បានឲ្យដឹងថា ប្រទេសរុស្ស៊ី និងអឺរ៉ុប នឹងមិនអាចបន្តទំនាក់ទំនង អតីតកាលរបស់ពួកគេឡើងវិញបាននោះទេ ក្នុងកាលៈទេសៈបច្ចុប្បន្ន។

លោក Peskov បានឲ្យដឹងថា មានការខ្វះខាតនូវឆន្ទៈ ក្នុងការកសាងទំនាក់ទំនងបែបនេះ ជាពិសេសលើផ្នែករបស់រុស្ស៊ី ដោយលោកបានបន្ថែមថា ទីក្រុងម៉ូស្គូនឹងគិតគូរពី បទពិសោធន៍កន្លងមក នៅពេលបង្កើតទំនាក់ទំនង ថ្មីជាមួយបណ្តាប្រទេសអឺរ៉ុប។

" "

លោក​បាន​លើកឡើងថា “រុស្ស៊ី និង​អឺរ៉ុប ដែល​ជា​ប្រទេស​ជិត​ខាង​ភូមិសាស្ត្រ នឹង​នៅ​តែ​ត្រូវ​យល់​ស្រប​ លើ​របៀប​ដែល​យើង​នឹង​រស់​នៅ” នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។

" "

លោក Peskov បានបន្ដថា ប្រទេសរុស្ស៊ី មិនបង្កការគំរាមកំហែងដល់អឺរ៉ុបនោះទេ ហើយរំពឹងថាគ្មាននរណាម្នាក់នៅក្នុងទ្វីបអឺរ៉ុប នឹងបង្កការគំរាមកំហែងដល់ខ្លួនវិញនោះដែរ ៕

ប្រែសម្រួល ឈូក បូរ៉ា

To Top