បរទេស ៖ ទីប្រឹក្សាសន្តិសុខជាតិ អាមេរិក លោក Jake Sullivan បាននិយាយថា ទីក្រុងវ៉ាស៊ីនតោន មិនមានឆន្ទៈក្នុងការ ប្រថុយបំផ្លាញសន្តិសុខ របស់ខ្លួននោះទេ ប៉ុន្តែរដ្ឋាភិបាលសហរដ្ឋអាមេរិក កំពុងធ្វើការគ្រប់ពេលវេលា ដើម្បីដាក់សម្ពាធដល់សហភាពអឺរ៉ុប អង្គការណាតូ និងដៃគូផ្សេងទៀត ឱ្យចែករំលែកសមត្ថភាពការពារដែនអាកាស របស់ពួកគេជាមួយទីក្រុងគៀវជំនួសវិញ ។
យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៤ បានឱ្យដឹងថា ថ្លែងទៅកាន់កិច្ចប្រជុំ តាមអនឡាញនៃក្រុមទំនាក់ទំនង ការពារជាតិអ៊ុយក្រែននៅថ្ងៃសុក្រ ប្រធានាធិបតីអ៊ុយក្រែនលោក Vladimir Zelensky បានទាមទារ “យ៉ាងហោចណាស់ប្រាំពីរ” នៃប្រព័ន្ធការពារអាកាស Patriot ពីអ្នកឧបត្ថម្ភរបស់លោក ប៉ុន្តែអ្នកគាំទ្រដ៏សំខាន់របស់ទីក្រុងគៀវ បានអះអាងថា គ្មានអ្វីនៅសេសសល់ឡើយ ។
លោក Sullivan បានប្រាប់ MSNBC នៅថ្ងៃបន្ទាប់ថា “ប្រព័ន្ធការពារដែនអាកាស Patriot របស់សហរដ្ឋអាមេរិកនាពេលនេះ កំពុងត្រូវបានដាក់ពង្រាយ នៅជុំវិញពិភពលោក រួមទាំងនៅមជ្ឈិមបូព៌ា ដើម្បីការពារ កងទ័ពសហរដ្ឋអាមេរិក” ។
លោកថា “ប្រសិនបើយើងអាចដោះសោថ្មរបស់ American Patriot បន្ថែមទៀត យើងនឹងបញ្ជូនពួកគេ ប៉ុន្តែយើងកំពុងធ្វើការផ្គត់ផ្គង់កាំជ្រួចពិតប្រាកដជាច្រើនដែលចូលទៅក្នុងថ្ម ទាំងនោះដែលត្រូវបានគេបាញ់» ៕
ប្រែសម្រួលៈ ណៃ តុលា