ព័ត៌មានអន្តរជាតិ

ទីតាំងយោធាអ៊ីស្រាអែល រងការវាយប្រហារដោយរ៉ុក្កែត និងយន្តហោះគ្មានមនុស្សបើកជាច្រើន របស់ក្រុមសកម្មប្រយុទ្ធ Hezbollah

RT News

បរទេស៖ ក្រុមសកម្មប្រយុទ្ធ Hezbollah ត្រូវបានគេរាយការណ៍ថា បានកំណត់គោលដៅលើ ទីតាំងយោធាអ៊ីស្រាអែល ជាច្រើន រួមទាំងមូលដ្ឋានឃ្លាំមើលអាកាសដ៏សំខាន់មួយនៅមូលដ្ឋានយោធា Mount Meron ជាមួយនឹងគ្រាប់រ៉ុក្កែត និងយន្តហោះគ្មានមនុស្ស បើកកាលពីថ្ងៃសៅរ៍ បន្ទាប់ពីការវាយប្រហារតាមអាកាស ជាបន្តបន្ទាប់របស់អ៊ីស្រាអែលបាន តម្រង់ទៅលើភាគខាងត្បូង ប្រទេសលីបង់កាលពីព្រឹកមិញ។

យោងតាមសារព័ត៌មាន RT ចេញផ្សាយ នៅថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៤ បានឱ្យដឹងថា កាំជ្រួចជាច្រើនគ្រាប់ បានវាយប្រហារលើមូលដ្ឋាន Mount Meron ដែលជាកន្លែងធ្វើកិច្ចប្រជុំកំពូលខ្ពស់ បំផុតនៅក្នុងទឹកដីអ៊ីស្រាអែល នៅខាងក្រៅតំបន់ Golan Heights កាលពីយប់ថ្ងៃសៅរ៍។ នេះបើយោងតាមវីដេអូដែលផ្សព្វផ្សាយតាមអ៊ីនធឺណិត។ ទោះបីជាយ៉ាងណាក៏ដោយ កងកម្លាំងការពារអ៊ីស្រាអែល (IDF) បានអះអាងថា គ្រាប់រ៉ុក្កែតទាំងអស់ត្រូវបាន “ស្ទាក់ចាប់ ឬធ្លាក់នៅតំបន់ចំហ” ដោយគ្មានការខូចខាត ឬស្លាប់បាត់បង់ជីវិតឡើយ, នេះបើយោងតាមកាសែត Times of Israel និង Jerusalem Post ។

ក្រុមសកម្មប្រយុទ្ធលីបង់បានអះអាងទទួលខុសត្រូវចំពោះការវាយប្រហារដោយនិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីព្រឹកថ្ងៃអាទិត្យថា ដែល “ជាការឆ្លើយតបទៅនឹងការវាយប្រហាររបស់សត្រូវអ៊ីស្រាអែលទៅលើភូមិភាគខាងត្បូងដ៏រឹងមាំ និងផ្ទះជនស៊ីវិល” វាក៏បានកំណត់គោលដៅ “ការតាំងទីលំនៅ Meron និងការតាំងទីលំនៅជុំវិញដោយគ្រាប់រ៉ុក្កែត Katyusha ជាច្រើនគ្រាប់៕
ប្រែសម្រួល: ណៃ តុលា


Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
To Top