ព័ត៌មានជាតិ

សាស្ត្រាចារ្យ ឈាង រ៉ា បន្តធ្វើបឋកថា បណ្តុះបណ្តាល «ភាពជាអ្នកដឹកនាំ និងនវានុវត្តន៍»

ភ្នំពេញ៖ លោកសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល នៅថ្ងៃ៣០​មេសា បានបន្តដឹកនាំវគ្គបណ្តុះបណ្តាលស្តីពី «ភាពជាអ្នកដឹកនាំ និងនវានុវត្តន៍» សម្រាប់មន្រ្តីរាជការក្រោមឱវាទក្រសួងសុខាភិបាល តាមប្រព័ន្ធវីដេអូសន្និសីទ ដែលមានសមាសភាពចូលរួមសរុបចំនួន ២៤៩៣នាក់ ក្នុងទិសដៅបន្តពង្រឹងស្ថាប័ន លើសមត្ថភាពភាពជាអ្នកដឹកនាំ ដែលជាយុទ្ធសាស្រ្តអាទិភាពមួយ ក្នុងចំណោមអាទិភាព៣ បានដាក់ចេញ ដោយក្រសួងសុខាភិបាល អំពីកិច្ចការគាំទ្រ កំណែទម្រង់ អនុវត្តយុទ្ធសាស្រ្តបញ្ចកោណ របស់រាជរដ្ឋាភិបាលសម្រាប់នីតិកាលទី៧ នៃរដ្ឋសភា។

ក្នុងសប្តាហ៍នេះ ជាកិច្ចចាប់ផ្តើមសាស្រ្តាចារ្យរដ្ឋមន្ត្រី បានរំលឹកណែនាំដល់ថ្នាក់ដឹកនាំគ្រប់ឋានានុក្រមឲ្យយកចិត្តទុកដាក់ធ្វើ Staff performance Review ដើម្បីជួយតំរង់ ទិសដៅការងារ និង ដើម្បីផ្តល់ពត៌មាន ត្រឡប់ ដល់បុគ្គលិក ដើម្បីឲ្យបុគ្គលិក បានដឹង ពីអ្វីដែលខ្លួន បានធ្វើនិង ទទួលបាន ឱកាសពង្រីកសមត្ថភាព បំពេញ ការងាររបស់គេ បន្ថែមទៀត។

ជាកិច្ចបន្ត សាស្រ្តាចារ្យរដ្ឋមន្រ្តី បានបង្ហាញ ពីគោលបំណង របស់មេរៀន Boosting Staff performance ដែលផ្តល់ ចំណេះដឹង ដល់អ្នកដឹកនាំឲ្យស្គាល់ពីលក្ខណៈរបស់ បុគ្គលិក ដែលបំពេញការងារ ក្រោមស្តង់ដា (under performers) និងបុគ្គលិកដែលបំពេញការងារល្អ (high performance staff) និងបានយល់ដឹងពីវិធីសាស្រ្តគ្រប់គ្រង under performed staff and high performed staff អោយមានប្រសិទ្ធិភាព ។ បន្ថែមពីលើនេះរដ្ឋមន្រ្តី ក៏បានបង្ហាញពីភាព ខុសគ្នា និងការប្រើប្រាស់រវាង ការបង្ហាត់បង្ហាញ (Coaching) និង ការចង្អុលបង្ហាញ (mentoring) ដែលជាឧបករណ៍ចំាបាច់ ដែលថ្នាក់ដឹកនាំត្រូវប្រើប្រាស់ នៅក្នុងការងារអភិវឌ្ឍន៍អាជីពការងារ របស់បុគ្គលិករបស់ខ្លួន ៕

To Top