ក្នុងឱកាសដែលលោក Xi Jinping ប្រធានរដ្ឋចិន ជិតនឹងចាប់ផ្តើមដំណើរទស្សនកិច្ចផ្លូវរដ្ឋ នៅប្រទេសបារាំង បណ្តាញទូរទស្សន៍សកលចិន ( CGTN) នៃអគ្គស្ថានីយវិទ្យុ និងទូរទស្សន៍មជ្ឈិមចិន និងសាកលវិទ្យាល័យ Renmin នៃប្រទេសចិន បានរួមគ្នាធ្វើការស្ទង់មតិ តាមរយៈវិទ្យាស្ថានផ្សព្វផ្សាយ អន្តរជាតិ ក្នុងយុគសម័យថ្មី ។ ការស្ទង់មតិ ចំពោះអ្នកផ្តល់បទសម្ភាសន៍ជនជាតិ បារាំងចំនួន ១៥១៣ នាក់ បានបង្ហាញថា ៨០,២% នៃអ្នកផ្តល់ បទសម្ភាសន៍ បានសម្គាល់ឃើញថា ប្រទេសចិន ជាប្រទេសធំមួយ ដែលមានឥទ្ធិពលខ្លាំង ៧០,៣% នៃអ្នកផ្តល់បទសម្ភាសន៍បានសម្គាល់ឃើញថា ប្រទេសចិនជាប្រទេស ដ៏ជោគជ័យមួយ ។
ការអភិវឌ្ឍ របស់ប្រទេសចិន នាំមកនូវកាលានុវត្តភាព ដល់ពិភពលោក ។ ការស្ទង់មតិបានរកឃើញថា អ្នកផ្តល់បទសម្ភាសន៍ ជនជាតិបារាំង បានទទួល ស្គាល់យ៉ាងខ្លាំង នូវសមិទ្ធផល របស់ប្រទេសចិនក្នុងការអភិវឌ្ឍ ប្រកបដោយគុណភាពខ្ពស់ និងការបើកចំហកម្រិតខ្ពស់ ។ ក្នុងចំណោមនោះ មានអ្នក ផ្តល់បទ សម្ភាសន៍ចំនួន ៩១,៥% បានសរសើរសមិទ្ធផល នៃការអភិវឌ្ឍសេដ្ឋកិច្ច របស់ប្រទេសចិន ។ លើសពីនេះ មានអ្នកផ្តល់បទសម្ភាសន៍ចំនួន ៨៩,៨% បានសរសើរពីកំណើន សេដ្ឋកិច្ចដ៏ឆាប់រហ័ស របស់ប្រទេសចិន ហើយចំនួន ៧១,៤% សម្គាល់ឃើញថា ប្រទេសចិនបានបញ្ចូលកម្លាំង ចលករថ្មីទៅក្នុងការអភិវឌ្ឍ និងការច្នៃប្រឌិតថ្មី នៃវិស័យវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាពិភពលោក ៕