ភ្នំពេញ៖ ក្នុងសារអបអរសាទរខួបលើកទី៣១ នៃទិវាសេរីភាពសារព័ត៌មានពិភពលោក សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា បានលើកឡើងថា ការប្រារព្ធទិវាសេរីភាពសារព័ត៌មានប្រចាំឆ្នាំ ត្រូវបានធ្វើឡើងក្នុងគោលបំណងលើកកម្ពស់ និងការពារសេរីភាពសារព័ត៌មាននៅទូទាំងពិភពលោក។
តាមរយៈបណ្ដាញសង្គមហ្វេសប៊ុក នៅថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៤នេះ សម្ដេចតេជោ ហ៊ុន សែន បានសរសេរយ៉ាងដូច្នេះថា «អបអរសាទរខួបលើកទី៣១ នៃទិវាសេរីភាពសារព័ត៌មានពិភពលោក ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៤ ជាថ្ងៃខួបលើកទី៣១ នៃទិវាសេរីភាពសារព័ត៌មានពិភពលោក (៣ ឧសភា ១៩៩៣) ក្រោមប្រធានបទ “សារព័ត៌មានសម្រាប់ផែនដី៖ សារព័ត៌មានក្នុងស្ថានភាព នៃវិបត្តិបរិស្ថាន”។ ការប្រារព្ធទិវាសេរីភាពសារព័ត៌មានប្រចាំឆ្នាំបែបនេះ ត្រូវបានធ្វើឡើងក្នុងគោលបំណងលើកកម្ពស់ និងការពារសេរីភាពសារព័ត៌មាននៅទូទាំងពិភពលោក»៕