ព័ត៌មានអន្តរជាតិ

ធ្លាក់ឧទ្ធម្ភាគចក្រ របស់កូរ៉េខាងត្បូង នៅដែនសមុទ្រកោះជម្លោះ Dokdo បាត់ខ្លួន៧នាក់

សេអ៊ូល៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយព័ត៌មានឲ្យដឹង នៅថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០១៩ ថា ក្រុមមន្ត្រីបាននិយាយឲ្យដឹង នៅថ្ងៃសុក្រនេះថា ក្រុមសេវាកម្មជួយសង្គ្រោះ បាននិងកំពុងស្រាវជ្រាវរកអ្នកដំណើរ ដែលកំពុងបាត់ខ្លួនចំនួន៧នាក់ ដែលជាជនជាតិកូរ៉េខាងត្បូង ក្រោយពីមានករណី ធ្លាក់ឧទ្ធម្ភាគចក្រចូលក្នុងដែន សមុទ្រ នៅដែនកោះជម្លោះ Dokdo កាលពីយប់ថ្ងៃព្រហស្បតិ៍ ។

ឧទ្ធម្ភាគចក្រ Airbus Helicopters H225 ទើបតែត្រូវបានគេស្រង់ឡើង ចេញពីកោះ Dokdo ដែលគេស្គាល់ឈ្មោះថា Takeshima នៅក្នុងប្រទេសជប៉ុន នៅពេលដែលយន្តហោះបានធ្លាក់ ចុះ ។ មនុស្សចំនួន៧នាក់ នៅលើយន្តហោះនោះ ត្រូវបានជួយក្រុមជួយសង្គ្រោះ ៥នាក់ ក្នុងនោះមានអ្នកនេសាទ និងជនស៊ីវិលម្នាក់ បានព្យាយាមរាវរក ។

ក្រសួងការពារជាតិកូរ៉េខាងត្បូង បានឲ្យដឹងថា កូរ៉េខាងត្បូង បានបញ្ជូននាវា យន្តហោះ និងក្រុមអ្នករុករក ដើម្បី ជួយរុករកនៅក្នុងមហាសមុទ្រ ដើម្បីរកមើលអ្នកដំណើរ ចំនួន៧នាក់ ដែលនៅលើយន្តហោះនោះ ៕ ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top