ព័ត៌មានអន្តរជាតិ

អាមេរិក អាចនឹងបញ្ចប់ ការផ្តល់ជំនួយ ដល់អង្គការសហប្រជាជាតិ ជុំវិញបញ្ហាប៉ាឡេស្ទីន

AFP

បរទេស ៖ យោងតាមការ ចេញផ្សាយរបស់ RT រដ្ឋាភិបាល សហរដ្ឋអាមេរិក អាចផ្អាកការផ្តល់មូលនិធិ ទាំងអស់ សម្រាប់ទីភ្នាក់ងារ អង្គការសហប្រជាជាតិ ប្រសិនបើដំណោះស្រាយទទួលស្គាល់ ប៉ាឡេស្ទីនថា មានលក្ខណៈគ្រប់គ្រាន់
សម្រាប់សមាជិកភាព ពេញលេញត្រូវបានអនុម័ត។

ប្រភពដដែលបានសរសេរថា បច្ចុប្បន្នប៉ាឡេស្ទីនគឺ ជាសមាជិកមួយ នៃក្រុមអ្នកសង្កេតការណ៍ អចិន្ត្រៃយ៍នៅអង្គការ សហប្រជាជាតិ ដែលចូលរួមក្នុងកិច្ចប្រជុំ ប៉ុន្តែមិនទាន់មានសិទ្ធិបោះឆ្នោតនៅឡើយ។

មហាសន្និបាតអង្គការ សហប្រជាជាតិអាចបោះឆ្នោត នៅថ្ងៃសុក្រលើសេចក្តីព្រាង សេចក្តីសម្រេចដែលនឹង ទទួលស្គាល់អាជ្ញាធរប៉ាឡេស្ទីន (PA) ថាមានសិទ្ធិក្លាយជាសមាជិកពេញលេញនៃស្ថាប័នពិភពលោក ហើយផ្តល់អនុសាសន៍ ថាក្រុមប្រឹក្សាសន្តិសុខអង្គការ សហប្រជាជាតិ គួរតែពិចារណាឡើងវិញលើបញ្ហានេះ។

ការបោះឆ្នោត នឹងបង្ហាញពីកម្រិតនៃការគាំទ្រ ជាសកលដែលប្រជាជន ប៉ាឡេស្ទីន មានសម្រាប់ការខិតខំប្រឹង ប្រែងរបស់ពួកគេ ដែលត្រូវបានបោះឆ្នោតប្រឆាំង ដោយសហរដ្ឋអាមេរិក នៅក្នុងក្រុមប្រឹក្សាសន្តិសុខ អង្គការសហប្រជាជាតិកាល ពីខែមុនហើយ ពាក្យស្នើសុំដើម្បីក្លាយ ជាសមាជិកពេញសិទ្ធិ របស់អង្គការសហប្រជាជាតិ ចាំបាច់ត្រូវមានការយល់ ព្រមពីក្រុមប្រឹក្សាសន្តិសុខ ដែលមានសមាជិក១៥រូប ក៏ដូចជាមហាសន្និបាតផងដែរ៕

ប្រែសម្រួល៖ស៊ុនលី


Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
To Top