ព័ត៌មានអន្តរជាតិ

ប្រទេសថៃ នឹងបន្តការលើកលែង ទិដ្ឋាការ សម្រាប់ជនជាតិឥណ្ឌា និងកោះតៃវ៉ាន់ រហូតដល់ខែវិច្ឆិកា ខណៈ៤ខែដើមឆ្នាំនេះ ថៃទទួលបានភ្ញៀវទេសចរ បរទេសជាង ១២លាននាក់

VN Express

បរទេស ៖ រដ្ឋាភិបាលថៃ កាលពីថ្ងៃអង្គារបានអនុម័ត ផែនការបន្តការលើកលែង ទិដ្ឋាការ សម្រាប់ប្រជាជនឥណ្ឌា និងកោះតៃវ៉ាន់រហូតដល់ខែវិច្ឆិកា ខណៈដែលថៃកំពុងស្វែង រកការធ្វើពិពិធកម្មប្រភពទេសចរណ៍របស់ខ្លួន។ ការលើកលែងមុននេះ ចាប់តាំងពីថ្ងៃទី ១០ ខែវិច្ឆិកា ឆ្នាំមុននឹងបញ្ចប់នៅ ថ្ងៃសុក្រនេះ ។

យោងតាមសារព័ត៌មាន VN Express ចេញផ្សាយនៅថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៤ បានឱ្យដឹងថា សារព័ត៌មាន Bloomberg បានរាយការណ៍ថា អ្នកកាន់លិខិតឆ្លងដែនឥណ្ឌា និងតៃវ៉ាន់ គឺអាចធ្វើដំណើរចូលប្រទេសថៃ ដោយគ្មានទិដ្ឋាការ និងស្នាក់នៅរយៈពេលអតិបរមា ៣០ ថ្ងៃ។

យោងតាមក្រសួងទេសចរណ៍ និងកីឡា របស់ថៃ បានឱ្យដឹងថា ក្នុងរយៈពេល ៤ ខែដំបូងនៃឆ្នាំនេះ ប្រទេសថៃទទួលបានភ្ញៀវទេសចរបរទេសជាង ១២ លាននាក់ កើនឡើង ៣៩ភាគរយ ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។

ឥណ្ឌាស្ថិតក្នុងចំណោមប្រភពភ្ញៀវទេសចរធំបំផុតទាំងប្រាំ រួមជាមួយប្រទេសចិន ម៉ាឡេស៊ី រុស្សី និង កូរ៉េខាងត្បូង ហើយរដ្ឋាភិបាលថៃ រំពឹងថានឹងមានភ្ញៀវទេសចរ តៃវ៉ាន់ ៧០ ម៉ឺននាក់មកក្នុងឆ្នាំនេះ ៕
ប្រែសម្រួលៈ ណៃ តុលា

To Top