ភ្នំពេញ ៖ លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និង បណ្តុះបណ្តាលវិជ្ជាជីវៈ នៅល្ងាចថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៤ បានរៀបចំពិធីអាហារសាមគ្គី ជាមួយនឹងតំណាងអង្គការ អន្តរជាតិ ខាងការងារ (ILO) ដែលដឹកនាំដោយលោកស្រី Chihoko Asada-Miyakawa ឧបការីអគ្គនាយកអង្គការ អន្តរជាតិខាងការងារ និង ជានាយិកាប្រចាំតំបន់អាស៊ី និងប៉ាស៊ីហ្វិក នៃអង្គការ ILO និងសហការី, តំណាងកម្មករនិយោជិត ដែលមានលោក សំ សឿន ប្រធានសហភាព ពលកម្មកជាតិកម្ពុជា (NLC), និង តំណាងសមាគមនិយោជក ឧកញ៉ា សុខ ពិសិដ្ឋ ប្រធានសហព័ន្ធនិយោជក និងសមាគម ពាណិជ្ជកម្មកម្ពុជា, និងមន្ត្រីជាន់ខ្ពស់ របស់រាជរដ្ឋាភិបាល ដែលមកពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រសួងពាណិជ្ជកម្ម ក្រសួងអប់រំយុវជននិងកីឡា ក្រសួងឧស្សាហ កម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង នវានុវត្តន៍ ក្រសួងមហាផ្ទៃ ក្រសួងទេសចរណ៍ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ក្រសួងកិច្ចការនារី និងក្រសួងរៀបចំដែនដី នគររូបនីយកម្ម និងសំណង់ រួមទាំងភ្ញៀវកិត្តិយស ជាច្រើនផ្សេងទៀតផងដែរ។
កម្មវិធីនេះ ធ្វើឡើងនៅឯសណ្ឋាគារ ហៃយ៉ាត់ រីជិនស៊ី ភ្នំពេញក្រោមបរិយាកាសស្និទ្ធស្នាល និងសប្បាយរីករាយ៕