ព័ត៌មានជាតិ

ទុស្សេចរន្តអគ្គិសនី បណ្តាលអោយឆេះផ្ទះមួយខ្នងនៅស្រុកគងពិសី

កំពង់ស្ពឺ៖អគី្គភ័យ​មួយបានកើតឡើងបណ្តាលអោយឆាបឆេះផ្ទះមួយខ្នង​ខូចខាត ទាំងស្រុងដោយសារទុស្សេចរន្តអគ្គិសនី។ហេតុការណ៏នេះកើតឡើងនៅចំណុច ភូមិទួលសុទិនឃុំអង្គពពេលស្រុកគងពិសីខេត្តកំពង់ស្ពឺ កាលពីរសៀលថ្ងៃទី១៤ខែឧសភាឆ្នាំ២០២៤​។

សមត្ថកិច្ចមូលដ្ឋានបានឲ្យដឹងថាអគី្គភ័យ​បានឆាបឆេះផ្ទះមួយខ្នង​ ដែលមានទំហំ ៦ម៉ែត្រគុណ៨ម៉ែត្រ ធ្វេីអំពីឈេី​ ប្រកសង្ក័សី​ ជញ្ជាំងឈេី​ ថ្មក្រោមមានម្ចាស់ ឈ្មោះ​ ប៉ែន​ បញ្ញា​ ភេទ​ ប្រុស​ អាយុ៣៨ឆ្នាំ​ ស្ថិតនៅភូមិទួលសុទិន​ ឃុំអង្គពពេល​ ស្រុកគងពិសី​ ខេត្តកំពង់ស្ពឺ​ ​។បណ្តាលអោយខូចខាតដូចខាងក្រោម​៖ ផ្ទះមួយខ្នងខូចខាតទាំងស្រុង ឯកសារនិងសំភារះ​ ភ្លេីងខូចខាតទាំងស្រុង ថវិការមួយចំនួន​  មូលហេតុ​ ឆ្លងចរន្តអគ្គីសនី(ទុសេខ្សែភ្លេីង​) ។

សមត្ថកិច្ចបានបន្តទៀតថាករណីនេះប្រេីប្រាស់រថយន្តពន្លត់អគ្គីភ័យចំនួន២គ្រឿង​  រថយន្តពន្លត់អគ្គីភ័យ​ អធិការដ្ឋាននគបាលស្រុកគងពិសីមួយគ្រឿង និងរថយន្តរបស់អធិការនគបាលស្រុកកណ្តាលស្ទឹង​មួយគ្រឿង​  អស់ទឹកចំនួន២រថយន្ត។ ករណីនេះមិនបណ្តាលឲ្យប៉ះពាល់ដល់មនុស្សនិងសត្វឡើយ៕ដោយៈសុខសុភ័ណ្ឌ

To Top