ព័ត៌មានជាតិ

សម្ដេចធិបតី ដឹកនាំគណៈប្រតិភូ ដល់កូរ៉េ ដោយសុវត្ថិភាព

ភ្នំពេញ ៖ នៅរសៀលថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៤ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បានដឹកនាំគណៈប្រតិភូរាជរដ្ឋាភិបាលកម្ពុជា មកដល់អាកាសយានដ្ឋានយោធាសេអ៊ូល (Seoul Air Base) ទីក្រុងសេអ៊ូល ប្រទេសកូរ៉េខាងត្បូង ប្រកបដោយសុវត្ថិភាព។

នាឱកាសនោះដែរ អញ្ជើញទទួលស្វាគមន៍ សម្ដេចធិបតី និងលោកជំទាវ ដោយ លោក AHN Dukgeun រដ្ឋមន្ត្រីពាណិជ្ជកម្ម ឧស្សាហកម្ម និងថាមពល និង លោក PARK Jung Wook ឯកអគ្គរដ្ឋទូតកូរ៉េ ប្រចាំកម្ពុជា។

គួរបញ្ជាក់ថា នៅព្រឹកថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៤ សម្តេចធិបតី បានដឹកនាំគណៈប្រតិភូរាជរដ្ឋាភិបាល ទៅបំពេញទស្សនកិច្ចផ្លូវការនៅកូរ៉េខាងត្បូង ចាប់ពីថ្ងៃទី១៥-១៨ ខែឧសភាតបតាមការអញ្ជើញរបស់ លោក យូន សកយ៉ល (Yoon Suk Yeol) ប្រធានាធិបតកូរ៉េ៕

To Top