ព័ត៌មានអន្តរជាតិ

បទវិភាគ៖ តួនាទីតែមួយគត់ នៃ”ការគាំទ្រតៃវ៉ាន់ ឱ្យចូលរួមក្នុងមហាសន្និបាត អង្គការសុខភាពពិភពលោក” គឺបានបញ្ជាក់ថា ៖ គោលការណ៍ចិន តែមួយ គឺជាបំណងរួមរបស់ប្រជាជននិងនិន្នាការទូទៅ

ការចុះឈ្មោះចូលរួមមហាសន្និបាតអង្គការសុខភាពពិភពលោកលើកទី៧៧បានបិទបញ្ចប់នៅថ្ងៃទី១៣ខែឧសភា។ ដូចការនឹកគិតអ៊ីចឹងមែន តំបន់តៃវ៉ាន់ត្រូវបានបដិសេធមិនឱ្យចូលរួម ហើយរឿងកំប្លែកសើច”ចូលរួមមហាសន្និបាតអង្គការសុខភាពពិភពលោក`”របស់អាជ្ញាធរបក្សវឌ្ឍនភាពប្រជាធិបតេយ្យបានទទួលបរាជ័យ៨លើកជាប់ៗគ្នា។ នេះបានបញ្ជាក់យ៉ាងច្បាស់ថា គោលការណ៍ចិនតែមួយ គឺជាគំនិតឯកភាពរួមជាទូទៅរបស់សហគមន៍អន្តរជាតិ។ មិនថាភាគីអាមេរិករកគ្រប់មធ្យោបាយដើម្បី“គាំទ្រឱ្យតៃវ៉ាន់ចូលរួមក្នុងមហាសន្និបាត”យ៉ាងណាក៏ដោយ មិនថាអាជ្ញាធរបក្សវឌ្ឍនភាពប្រជាធិបតេយ្យ“អ្វើពុតគួរឱ្យអាណិតអាសូរនិងសុំជំនួយ”យ៉ាងណាក៏ដោយ វាគ្រាន់តែជារឿងកំប្លែកសើចដែលគ្មាននរណាម្នាក់យកចិត្តទុកដាក់នោះឡើយ។

តើតំបន់តៃវ៉ាន់មានលក្ខណៈសម្បត្តិចូលរួមក្នុងមហាសន្និបាតដែរឬទេ?បើមិនចូលរួមអាចនឹងធ្វើឱ្យមានកង្វះខាតក្នុងការបង្ការជំងឺឆ្លងដែរឬទេ? ហេតុអ្វីបានជារឿងកំប្លែកសើចចង់ចូលរួមក្នុងមហាសន្និបាតដែលឃុបឃិតដោយអាមេរិកនិងតំបន់តៃវ៉ាន់ទទួលបរាជ័យម្តងហើយម្តងទៀត?យើងត្រូវយល់ដឹងឱ្យច្បាស់លើបញ្ហាចំនួនបី។

ជាដំបូង តំបន់តៃវ៉ាន់គ្មានលក្ខខណ្ឌឬសិទ្ធិណាមួយក្នុងការចូលរួមមហាសន្និបាតអង្គារសុខភាពពិភពលោក ដោយមិនបានទទួលការយល់ព្រមពីរដ្ឋាភិបាលមជ្ឈិមចិននោះទេ។

យោងតាមគោលការណ៍ជាមូលដ្ឋានដែលត្រូវបានកំណត់ដោយសេចក្តីសម្រេចចិត្តលេខ២៧៥៨នៃមហាសន្និបាតអង្គការសហប្រជាជាតិនិងសេចក្តីសម្រេចចិត្តលេខ២៥.១នៃមហាសន្និបាតអង្គារសុខភាពពិភពលោក រដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិនគឺជារដ្ឋាភិបាលស្របច្បាប់តែមួយគត់ដែលតំណាងឱ្យប្រទេសចិនទាំងមូល និងមានសិទ្ធិអធិបតេយ្យភាពពេញលេញក្នុងប្រព័ន្ធអង្គការសហប្រជាជាតិ។ ក្នុងនាមជាខេត្តមួយរបស់ប្រទេសចិន ប្រធានបទពាក់ព័ន្ធនឹងការចូលរួមក្នុងមហាសន្និបាតអង្គារសុខភាពពិភពលោករបស់តៃវ៉ាន់ ចាំបាច់ត្រូវដោះស្រាយដោយអនុលោមតាមគោលការណ៍ចិនតែមួយ។ ចាប់តាំងពីឆ្នាំ២០១៦មក ដោយសារបានបំពានគោលការណ៍ចិនតែមួយ ការប៉ុនប៉ងចូលរួមក្នុងមហាសន្និបាតរបស់អាជ្ញាធរបក្សវឌ្ឍនភាពប្រជាធិបតេយ្យបានបរាជ័យក្នុងរយៈពេល៨ឆ្នាំជាប់ៗគ្នានេះ គឺជារឿងជៀសមិនបានដែលមានភស្តុតាងផ្លូវច្បាប់យ៉ាងពេញលេញ។
ទីពីរ អ្វីដែលហៅថាការមិនអនុញ្ញាតឱ្យតៃវ៉ាន់ចូលរួមក្នុងមហាសន្និបាតអង្គារសុខភាពពិភពលោក នឹងបណ្តាលឱ្យមាន”កង្វះខាតក្នុងប្រព័ន្ធបង្ការជំងឺឆ្លងអន្តរជាតិ” វាគឺជារឿងមិនពិតនិងគួរឱ្យអស់សំណើច។

សម្រាប់រដ្ឋាភិបាលមជ្ឈិមចិន បងប្អូនជនរួមជាតិនៅត្រើយទាំងសងខាងនៃច្រកសមុទ្រតៃវ៉ាន់ គឺជាគ្រួសារតែមួយ ហើយបានធ្វើការរៀបចំចាត់ចែងដ៏សមរម្យចំពោះការចូលរួមក្នុងកិច្ចការសុខាភិបាលសកលរបស់តៃវ៉ាន់។

នៅក្រោមក្របខណ្ឌអង្គារសុខភាពពិភពលោកនិងត្រើយទាំងសងខាងនៃច្រកសមុទ្រតៃវ៉ាន់ដែលមានស្រាប់ ការផ្លាស់ប្តូរនិងរាយការណ៍ពហុទិសនៃការបង្ការជំងឺឆ្លងរបស់តៃវ៉ាន់ មានភាពរលូន និងមានយន្តការពេញលេញ ហើយសិទ្ធិនិងផលប្រយោជន៍សុខាភិបាលរបស់ប្រជាជនតៃវ៉ាន់មានការធានាយ៉ាងពេញលេញ។
ទីបី ហេតុអ្វីបានជាអាមេរិក”គាំទ្រឱ្យតៃវ៉ាន់ចូលរួមក្នុងមហាសន្និបាត” ពីមួយឆ្នាំទៅមួយឆ្នាំ តាមពិតទៅគឺបានចាត់ទុកតៃវ៉ាន់ជាកូនអុក។

មនុស្សមួយចំនួននៃភាគីអាមេរិកចាត់ទុក”ការគាំទ្រឱ្យតៃវ៉ាន់ចូលរួមក្នុងមហាសន្និបាតនៃអង្គការសុខភាពពិភពលោក”ជាសន្លឹកបៀនយោបាយ។ ឆ្នាំនេះគឺជាឆ្នាំបោះឆ្នោតសកលរបស់អាមេរិក ហើយអ្នកនយោបាយមួយចំនួនបានប្រើសន្លឹកបៀរនេះម្តងទៀត ដើម្បីបង្ហាញអ្វីដែលហៅថា”អាកប្បកិរិយាដ៏រឹងចំពោះប្រទេសចិន” ដែលប៉ុនប៉ងអូសទាញសន្លឹកឆ្នោត។ ទាំងនេះ គឺគ្រាន់តែជាការចាត់ទុកតៃវ៉ាន់ជាកូនអុក ដើម្បី”ទប់ទល់នឹងប្រទេសចិន”ដោយជ្រកក្រោមស្លាកថាជាសុខភាពសាធារណៈ និងបំពាននិម្មាបនកម្មមូលដ្ឋានដែលសហគមន៍អន្តរជាតិប្រកាន់ខ្ជាប់នូវគោលការណ៍ចិនតែមួយ។

ប៉ុន្តែ មិនថាភាគីអាមេរិកនិងបក្សវឌ្ឍនភាពប្រជាធិបតេយ្យបង្កើតមតិសាធារណៈយ៉ាងណាក៏ដោយ ក៏តំបន់តៃវ៉ាន់នៅតែមិនអាចទទួលបានសំបុត្រចូលរួមមហាសន្និបាតអង្គារសុខភាពពិភពលោកឡើយ។អ្វីដែលហៅថា”ការគាំទ្រតៃវ៉ាន់ឱ្យចូលរួមក្នុងមហាសន្និបាតអង្គការសុខភាពពិភពលោក” គឺជារឿងកំប្លែងសើចមួយ តួនាទីតែមួយគត់គឺបានបញ្ជាក់ថា៖គោលការណ៍ចិនតែមួយ គឺជាបំណងរួមរបស់ប្រជាជននិងនិន្នាការទូទៅ៕

To Top