ព័ត៌មានអន្តរជាតិ

និស្សិតស្រីចិនម្នាក់ ត្រូវក្រុមទំនើងល្បួងទៅប្រទេសថៃ គំរាមយកប្រាក់ជាង ១លានដុល្លារ និងគំរាមនាំមកកម្ពុជា វះយកសរីរាង្គ

VN Express

បរទេស៖ និស្សិតចិនម្នាក់ដែលរៀននៅប្រទេសអូស្ត្រាលី ត្រូវបានជួយសង្គ្រោះ បន្ទាប់ពីក្រុមក្មេងទំនើង បានបោកបញ្ឆោតនាងឱ្យទៅប្រទេសថៃ ហើយបានគំរាមគ្រួសារនាង យកលុយជាងមួយលានដុល្លារថែមទៀត។

យោងតាមសារព័ត៌មាន VN EXPRESS ចេញផ្សាយនៅថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៤ បានឱ្យដឹងថា ក្រុមបុរស​ដែល​ល្បួង​នាង​ទៅ​ប្រទេស​ថៃ គឺបាន​ទារ​ប្រាក់​ចំនួន ៨ លាន​យន់ (១,១ លាន​ដុល្លារ) ហើយ​បាន​គំរាម​បញ្ចេញ​រូប ​អាសអាភាស​របស់​នាង និង​លក់​សរីរាង្គ​ (គ្រឿងក្នុង) របស់​នាង ប្រសិនបើ​មិនប្រាក់​។

និស្សិតស្រីដែលកំពុងសិក្សា នៅសាកលវិទ្យាល័យជាតិអូស្ត្រាលី គឺបានបាត់ខ្លួនប្រហែលមួយសប្តាហ៍ មុនពេលការជួយសង្គ្រោះ ដូចដែលបានរៀបរាប់លម្អិតនៅក្នុង របាយការណ៍ថ្មីៗនេះដោយកាសែត Southern Metropolis Daily ។

នាងត្រូវបានគេចាត់ទុកថាបាត់ខ្លួន បន្ទាប់ពីខកខានមិនបានចូលរួម ការធ្វើតេស្តប្រឡងពាក់កណ្តាល ឆមាសរបស់នាង ហើយបានអវត្តមានពីអន្តេវាសិកដ្ឋាន របស់នាងចាប់ពីថ្ងៃទី១៥ ខែមេសា។

ម្តាយរបស់នាងនៅក្នុង ប្រទេសចិនបានរាយការណ៍ថា បានទទួលការហៅទូរស័ព្ទកាលពីថ្ងៃទី ១៧ ខែមេសា ពីបុរសម្នាក់ដែលប្រើទូរស័ព្ទកូនស្រី របស់គាត់ដោយទាមទារប្រាក់ ៨លានយ័ន។

បុរសជាជនសង្ស័យ បាននិយាយថា បើ​មិន​បង់​លុយ​ទេ គាត់នឹង​បង្ខិត​បង្ខំ​ក្មេង​ស្រី​ ឲ្យ​បង្ហាញ​វីដេអូ​អាសអាភាស ហើយ​បញ្ជូន​នាង​មក​ប្រទេសកម្ពុជា ដើម្បី​វះយកសរីរាង្គ។

ឪពុកម្តាយរបស់នាងបានរាយការណ៍ ករណីនេះទៅប៉ូលីសចិន។

ជាមួយគ្នានេះ ពួកគេបានរកឃើញមូលនិធិមួយ ដែលពួកគេបានផ្ដល់សម្រាប់ការសិក្សា របស់ក្មេងស្រីនៅប្រទេសអូស្ត្រាលី ត្រូវបានដកម្តងហើយម្តងទៀត និងផ្ទេរទៅឱ្យអ្នកទទួល ដែលមិនស្គាល់នៅក្នុងប្រទេសថៃ ៕

ប្រែសម្រួលៈ ណៃ តុលា

To Top