ព័ត៌មានអន្តរជាតិ

អង់គ្លេស និយាយថា មិនចង់មានជម្លោះយោធា ដោយផ្ទាល់ជាមួយនឹងរុស្ស៊ីឡើយ

Sky News
" "

បរទេស៖ យោងតាមការចេញផ្សាយរបស់ RT លោក Grant Shapps រដ្ឋមន្ត្រីក្រសួងការពារជាតិអង់គ្លេស បាននិយាយថាប្រទេសលោកខាងលិច មិនចង់បានការប្រឈមមុខដាក់គ្នា ខាងយោធាដោយផ្ទាល់ ជាមួយរុស្ស៊ីជុំវិញអ៊ុយក្រែននោះទេ។

លោកក៏បានលើកឡើងដែរថា ទីក្រុងប៊ែរឡាំងមិនមានឆន្ទៈក្នុងការ ផ្តល់មីស៊ីលរយៈចម្ងាយឆ្ងាយ របស់ខ្លួនដល់ទីក្រុងគៀវទេ ដោយសារខ្លាចថាពួកវានឹងត្រូវប្រើ ដើម្បីវាយប្រហារគោលដៅរុស្ស៊ីនៅគ្រីមៀ។

" "

កាលពីថ្ងៃអង្គារ Shapps បាននិយាយថា ចក្រភពអង់គ្លេសមិនមានបញ្ហាជាមួយនឹង អាវុធរបស់ខ្លួនដែលត្រូវបាន ប្រើប្រាស់ដោយអ៊ុយក្រែន ដើម្បីវាយប្រហារឧបទ្វីប ដែលបានចូលរួមជាមួយរុស្ស៊ីក្នុងឆ្នាំ២០១៤ បន្ទាប់ពីការធ្វើប្រជាមតិមួយនោះទេ។

" "

យ៉ាង​ណា​មិញ ប្រទេស​ភាគ​ច្រើន​មិន​ទទួល​ស្គាល់ ​ទឹកដី​នេះ​ថា​ជា​រុស្ស៊ី​ទេហើយ កាលពីដើមខែនេះ រដ្ឋមន្ត្រីការបរទេសអង់គ្លេសលោក David Cameron ក៏បានផ្តល់ភ្លើងខៀវដល់អាវុធដែលផលិត ដោយចក្រភពអង់គ្លេសដែលកំពុងត្រូវបាន ដាក់ពង្រាយដើម្បីធ្វើការវាយប្រហារ យ៉ាងជ្រៅនៅក្នុងប្រទេសរុស្ស៊ីផងដែរ ៕

ប្រែសម្រួល៖ ស៊ុន លី

To Top