ព័ត៌មានអន្តរជាតិ

អាណត្តិ នៃតំណែងប្រធានាធិបតី របស់លោក Zelensky ត្រូវបានផុតកំណត់រួចទៅហើយ

AFP

បរទេស ៖ យោងតាមការចេញផ្សាយរបស់ RT អាណត្តិ ដែលមានរយៈពេល៥ឆ្នាំរបស់លោក Vladimir Zelensky ដែលជាប្រធានាធិបតី អ៊ុយក្រែន បានឈានដល់ការបិទនៅថ្ងៃចន្ទ ទី ២០ ឧសភារួចទៅហើយ និងកំពុងបានក្លាយ ទៅជាសំណួរចោទសួរ អំពីភាពស្របច្បាប់ របស់គាត់ក្នុងនាមជាប្រមុខរដ្ឋ។

ការបោះឆ្នោត ប្រធានាធិបតី ត្រូវបានគេគ្រោងនឹងធ្វើឡើង ក្នុងប្រទេសអ៊ុយក្រែន នៅថ្ងៃទី៣១ ខែមីនា ប៉ុន្តែត្រូវបានពន្យាពេលហើយ ទោះបីជាយ៉ាងណាក៏ដោយ លោក Zelensky បានប្រកាសនៅក្នុងខែធ្នូ ឆ្នាំ ២០២៣មកហើយ ដែរ ថា គ្មានការបោះឆ្នោត ប្រធានាធិបតី ឬសភាណាមួយនឹង ត្រូវធ្វើឡើងដរាបណាច្បាប់ អាជ្ញាសឹកនៅតែជាធរមាន។

ច្បាប់អាជ្ញាសឹកត្រូវបានដាក់ បន្ទាប់ពីការចាប់ផ្តើម នៃជម្លោះ ជាមួយរុស្ស៊ីក្នុងខែកុម្ភៈឆ្នាំ២០២២ ហើយត្រូវបានបន្តម្តងហើយម្តងទៀត ដោយសភាអ៊ុយក្រែន ចាប់តាំងពីពេលនោះមក។

នៅដើមឆ្នាំនេះលោក Zelensky បានរំលឹកឡើងវិញថា ការបោះឆ្នោតឥឡូវនេះ មិនទាន់ពេលវេលាឡើយ ដោយសារតែសង្រ្គាម និងការប្រមូលផ្តុំជាតិដោយក្នុងនោះ កាល​ពី​ថ្ងៃ​ពុធ​សប្តាហ៍​មុន សមាជិក​សភា​បាន​ពន្យារ​វិធានការ​គ្រាអាសន្ន​រយៈពេល​បី​ខែ​ទៀតទៅហើយ ៕

ប្រែសម្រួល៖ស៊ុនលី

To Top