ព័ត៌មានអន្តរជាតិ

ប្រធានាធិបតីថ្មី របស់វៀតណាម នឹងស្បថចូលកាន់ តំណែងនៅថ្ងៃនេះ

VN Express

បរទេស៖ រដ្ឋសភារបស់វៀតណាម នឹងរៀបចំការបោះឆ្នោត ជ្រើសរើសប្រធានាធិបតី និងការចាកចេញរបស់ឧត្តមសេនីយ To Lam ដែលជាបេក្ខភាព ប្រធានាធិបតី ចេញពីតំណែងជារដ្ឋមន្ត្រីក្រសួង សន្តិសុខសាធារណៈបច្ចុប្បន្ននៅព្រឹកថ្ងៃពុធនេះ ។ បន្ទាប់ពីលទ្ធផលបោះឆ្នោតត្រូវបានប្រកាសហើយ គឺប្រធានាធិបតីថ្មីនឹង ស្បថចូលកាន់តំណែង។

យោងតាមសារព័ត៌មាន VN Express ចេញផ្សាយនៅថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៤ បានឱ្យដឹងថា បន្ទាប់មក រដ្ឋសភានឹងបន្តដំណើរការអនុម័ត លើការចាកចេញរបស់លោក Lam ពីតំណែងជារដ្ឋមន្ត្រី ក្រសួងសន្តិសុខសាធារណៈ។

ទីមួយ នាយករដ្ឋមន្ត្រី លោក ផាម មិញជិញ (Pham Minh Chinh) នឹងធ្វើបទបង្ហាញ របាយការណ៍ពន្យល់ និងបញ្ចូលមតិយោបល់របស់សមាជិករដ្ឋសភា ក្នុងសម័យប្រជុំពិភាក្សា ដែលបានធ្វើឡើងកាលពីរសៀលមុន។ បន្ទាប់មក លោក Lam នឹងថ្លែងសុន្ទរកថាមួយ មុនពេលប្រតិភូធ្វើការបោះឆ្នោតសម្ងាត់ ដើម្បីអនុម័តលើការបណ្តេញចេញ។

ក្នុងសម័យប្រជុំនាពេលព្រឹកដដែលនោះ រដ្ឋសភានឹងអនុម័តឱ្យលោក ត្រិន ថាញ់មិន ជាសមាជិកក្រុមប្រឹក្សាការពារជាតិ និងសន្តិសុខ។ កាលពីពីរថ្ងៃមុននេះ លោក ត្រឹន ថាញ់មិន ដែលមានអាយុ ៦២ ឆ្នាំត្រូវបានជ្រើសរើសជាប្រធានថ្មីរដ្ឋសភា។

គណៈកម្មាធិការមជ្ឈិម បក្សកាលពីថ្ងៃសៅរ៍សប្តាហ៍មុនបានផ្តល់អនុសាសន៍ឱ្យលោក Lam សមាជិកការិយាល័យ នយោបាយសម្រាប់រដ្ឋសភា បោះឆ្នោតជ្រើសរើសប្រធានាធិបតី។ លោក Lam អាយុ ៦៧ ឆ្នាំមានស្រុកកំណើតនៅស្រុក Van Giang ក្នុងខេត្ត Hung Yen ភាគខាងជើង។

លោកជាសមាជិក គណៈកម្មាធិការ មជ្ឈិមបក្សសម្រាប់អាណត្តិទី ១១ ទី ១២ និងទី ១៣; សមាជិកនៃការិយាល័យ នយោបាយ សម្រាប់អាណត្តិទី ១២ និងទី ១៣; និងប្រតិភូរដ្ឋសភាសម្រាប់អាណត្តិទី១៤ និងទី១៥ ៕

To Top