ព័ត៌មានអន្តរជាតិ

កូរ៉េខាងត្បូង អនុម័តថវិកាបន្ថែមជាង ៩ពាន់លានដុល្លារ ដើម្បីជួយទប់ទល់ នឹងវីរុសឆ្លងកូរ៉ូណា

សេអ៊ូល៖ រដ្ឋសភាជាតិកូរ៉េខាងត្បូង បានអនុម័តថវិកាបន្ថែម ចំនួន ១១,៧ ពាន់ពាន់លានវ៉ុន (៩,៤២ ពាន់លានដុល្លារ) ដើម្បីជួយទប់ទល់នឹងវីរុសឆ្លងកូរ៉ូណា និងកាត់បន្ថយការខាតបង់សេដ្ឋកិច្ច ពីការផ្ទុះឡើង នៃជំងឺរាតត្បាតមួយនេះ។

សេចក្តីព្រាងច្បាប់ថវិកាបន្ថែម បានឆ្លងកាត់ សម័យប្រជុំពេញអង្គសភា ដោយមានសមាជិកសភា ២២២ រូបក្នុងចំណោម ២២៥ នាក់បានបោះឆ្នោតគាំទ្រ ដោយម្នាក់បានបោះឆ្នោត ប្រឆាំងនឹងច្បាប់នេះ ខណៈសមាជិកសភា ២ រូបទៀតបានបដិសេធ។ ទំហំថវិកាសរុប មិនត្រូវបានផ្លាស់ប្តូរ ពីសំណើរដ្ឋាភិបាលដើមទេ ប៉ុន្តែព័ត៌មានលម្អិត ត្រូវបានកែសម្រួល។

សមាជិកសភា បានកាត់បន្ថយការចំណាយមួយចំនួន ដែលមិនទាក់ទង នឹងការរីករាលដាល នៃវីរុសហើយបានប្រើ ដើម្បីបង្កើនថវិកា សម្រាប់ទីក្រុងភាគអាគ្នេយ៍ ដែលរងគ្រោះយ៉ាងខ្លាំងនៃទីក្រុង Daegu និងខេត្ត Gyeongsang ភាគខាងជើងដែលនៅជិតខាង ដោយមានចំនួន ១ សែនកោដិវ៉ុន៕ ដោយ ៖ ឈូក បូរ៉ា

To Top