រសៀលថ្ងៃទី២២ ខែឧសភា លោក Xi Jinping អគ្គលេខាធិការនៃ គណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន បានអញ្ជើញចុះត្រួតពិនិត្យការងារនៅទីក្រុង Rizhao ខេត្ត Shandong ប្រទេសចិន។
លោកបានទៅទស្សនាកំពង់ផែRizhao និងផ្លូវឆ្នេរសមុទ្រជាបន្តបន្ទាប់ ដើម្បីឈ្វេងយល់អំពីស្ថានការណ៍ ក្នុងតំបន់ដែលជំរុញការកសាង កំពង់ផែភាពឆ្លាតវៃនិងភាពបៃតង ពង្រីកការបើកចំហទៅកាន់ពិភពលោក ការពង្រឹងការការពារ និងការស្តារអេកូឡូស៊ីតាមឆ្នេរសមុទ្រ និងការកែលម្អគុណភាពជីវភាពរបស់ប្រជាជន។
កំពង់ផែ Rizhao បានចាប់ផ្តើមសាងសង់នៅឆ្នាំ១៩៨២ ហើយបានបើកដំណើរការនៅឆ្នាំ១៩៨៦ ដែលបានសាងសង់កំពង់ផែផលិតកម្មចំនួន ៧៦ និងបានបើកផ្លូវទឹកកុងតឺន័រពាណិជ្ជកម្មក្នុងស្រុក និងក្រៅប្រទេសចំនួនជាង ៨០ខ្សែ ដែលជាមូលដ្ឋានដឹកជញ្ជូនវត្ថុធាតុដើមខ្នាតធំ និងថាមពលសំខាន់ៗ លើទូទាំងពិភពលោក។ ផ្លូវឆ្នេរសមុទ្រមានប្រវែងប្រហែល ២៨ គីឡូម៉ែត្រ មានកន្លែងគយគន់ទេសភាពនិងផ្លូវកីឡាជាដើម។
ក្នុងអំឡុងពេលសាងសង់ផ្លូវនេះ ដោយបានរក្សាទស្សនៈការពារ “អេកូឡូស៊ីដើម” រហូត ហើយបានស្ដារឡើងវិញ និងការកែលម្អនៅតំបន់អេកូឡូស៊ីមានភាពទន់ខ្សោយ ដែលបានស្ដារឡើងវិញ និងការពារបូរណភាពនិងធម្មជាតិ នៃប្រព័ន្ធអេកូឡូស៊ីសមុទ្រក្នុងកម្រិតជាអតិបរមា ៕