ព័ត៌មានអន្តរជាតិ

រថក្រោះអ៊ីស្រាអែល សម្រុកចូលទៅ ដល់កណ្តាលក្រុង Rafah

AFP
" "

បរទេស ៖ យោងតាមការចេញផ្សាយរបស់ RT រថក្រោះអ៊ីស្រាអែល តាមសេចក្តីរាយការណ៍ បានធ្វើដំណើរចូលទៅ ដល់កណ្តាលក្រុង Rafah ខណៈដែលកងកម្លាំងការពារ អ៊ីស្រាអែល (IDF) បានបន្តប្រតិបត្តិការរបស់ខ្លួន នៅក្នុងទីក្រុងរបស់រដ្ឋប៉ាឡេស្ទីន កាលពីថ្ងៃអង្គារ។

រ៉យទ័របានរាយការណ៍ថា រថពាសដែក អាចត្រូវបានគេមើល ឃើញនៅជិតវិហារឥស្លាម Al Awda ដែលជាកន្លែងសម្គាល់ទីក្រុង ។ សកម្មភាពរបស់ IDF នៅ Rafah បានទាក់ទាញការថ្កោលទោសយ៉ាងច្រើន បន្ទាប់ពីការវាយប្រហារ តាមអាកាសទៅលើសង្កាត់ Tel Al-Sultan របស់ទីក្រុងនេះបានសម្លាប់ជនភៀស ខ្លួនប៉ាឡេស្ទីនយ៉ាង ហោចណាស់៤៥នាក់កាលពីថ្ងៃអាទិត្យ។

" "

ដំបូងឡើយ អ៊ីស្រាអែលបាននិយាយថា ការវាយប្រហារនេះ គឺជាការវាយប្រហារដ៏ជាក់លាក់មួយ ដែលមានបំណង សម្លាប់មន្ត្រីជាន់ខ្ពស់ នៃក្រុមសកម្មប្រយុទ្ធ ហាម៉ាសប៉ុន្តែ ទោះបីជាយ៉ាងណាក៏ដោយ ក្រោយមកវាបានស្តីបន្ទោសកំហុស ដ៏សោកសៅមួយនៅក្នុង ដំណើរការកំណត់គោលដៅ របស់ខ្លួនចំពោះការស្លាប់ ដ៏ច្រើននៃជនស៊ីវិល។

" "

អ្នកស្រុកបានប្រាប់រ៉យទ័រថា ពេញមួយយប់ ការវាយប្រហារ កាន់តែច្រើនបានវាយលុកទីក្រុង។ Rafah គឺជាទីតាំងដែលបម្រើការ ជាជម្រកសម្រាប់ជនភៀសខ្លួន ពីទូទាំងតំបន់ Gaza ចាប់តាំងពីខែតុលាឆ្នាំមុន នៅពេលដែលការលុក លុយដ៏សាហាវ របស់ក្រុមហាម៉ាសចូលទៅក្នុងភាគខាងត្បូងប្រទេសអ៊ីស្រាអែល បានបង្កឱ្យមានការសងសឹក ដោយយោធារបស់ប្រទេសអ៊ីស្រាអែល ជាបន្តបន្ទាប់វិញផងដែរ៕

ប្រែសម្រួល៖ស៊ុនលី

To Top