ភ្នំពេញ៖ ក្រុមហ៊ុនអាកាសចរណ៍ Qantas និងJetStar អូស្រ្តាលី នឹងបិទជើងហោះហើរអន្តរជាតិ របស់ខ្លួន ចាប់ពីចុងខែមិនានេះហើយ ដើម្បីឆ្លើយតបទៅនឹងវិបត្តិកូវីដ-19 ដែលកំពុងគំរាមកំហែងពិភពលោក។
សេចក្តីរាយការណ៍ ពីកាសែត Newzerland Herald បានឱ្យដឹង នៅថ្ងៃទី១៩ ខែមិនា ឆ្នាំ២០២០នេះថា នៅពេលនេះ ខ្លួនបានកាត់បន្ថយ ជើងហោះហើរអន្តរជាតិ ប្រមាណ៩០ភាគរយរួចទៅហើយ។
បុគ្គលិក Qantas និងJetStar ជាង២ម៉ឺននាក់ ត្រូវបានអនុញ្ញាត ឱ្យឈប់សម្រាកមួយរយៈសិន។