ព័ត៌មានអន្តរជាតិ

អ្នកពន្លត់អគ្គីភ័យ នៅរដ្ឋកាលីហ្វ័រញ៉ា នៅតែតស៊ូនឹងភ្លើងឆេះព្រៃ នៅជិតទីក្រុងសាន់ហ្វ្រាន់ស៊ីស្កូ ដែលឆេះខ្លាំងដោយខ្យល់

Xinhua

បរទេស៖ ក្រុមអ្នកពន្លត់អគ្គីភ័យ នៅរដ្ឋកាលីហ្វ័រញ៉ានៅថ្ងៃអាទិត្យរំពឹងថា នឹងរាថយឡើយ លើភ្លើងឆេះព្រៃដែលជំរុញ ដោយខ្យល់ ដែលបានឆាបឆេះផ្ទៃដីរាប់ពាន់ហិចតាប្រហែល ៩៧គីឡូម៉ែត្រភាគខាងកើតនៃទីក្រុងសាន់ហ្វ្រាន់ស៊ីស្កូ បានដុតបំផ្លាញផ្ទះមួយខ្នង និងបង្ខំអ្នកស្រុកឱ្យភៀស ខ្លួនចេញពីតំបន់ក្បែរទីក្រុង Tracy កណ្តាលរដ្ឋកាលីហ្វ័រញ៉ា។

យោងតាមសារព័ត៌មាន VOA ចេញផ្សាយ នៅថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២៤ បានឱ្យដឹងថា ភ្លើងបានឆាបឆេះ នៅរសៀលថ្ងៃសៅរ៍ នៅលើភ្នំដែលមានស្មៅដែលគ្រប់គ្រងដោយមន្ទីរពិសោធន៍ជាតិ Lawrence Livermore ដែលជាមជ្ឈមណ្ឌលដ៏សំខាន់មួយរបស់ប្រទេសសម្រាប់វិទ្យាសាស្ត្រ និងបច្ចេកវិទ្យាអាវុធនុយក្លេអ៊ែរ។ មូលហេតុដែលមានភ្លើងឆាបឆេះ គឺកំពុងស្ថិតក្រោមការស៊ើបអង្កេត។

ក្រសួងការពារព្រៃឈើ និងការពារអគ្គីភ័យ នៃរដ្ឋកាលីហ្វ័រញ៉ា បាននិយាយថា មជ្ឈមណ្ឌលស្រាវជ្រាវមិនស្ថិត នៅក្រោមការគំរាមកំហែង ភ្លាមៗពីភ្លើងឆេះនោះទេ ដែលត្រូវបានគេហៅថា Corral Fire ដែលបានលេបត្រ បាក់ផ្ទៃដីប្រហែល ៥២ គីឡូម៉ែត្រការ៉េគិតត្រឹមរសៀលថ្ងៃអាទិត្យ ហើយមាន ៣០ភាគរយ ។

មនុស្សរាប់ពាន់នាក់នៅក្នុងតំបន់នេះ រួមទាំងផ្នែកខ្លះនៃទីក្រុង Tracy ដែលមានប្រជាជនចំនួន ១០ម៉ឺននាក់ ត្រូវបានបញ្ជាឱ្យចាកចេញ ទៅកាន់មជ្ឈមណ្ឌលជម្លៀស ៕
ប្រែសម្រួលៈ ណៃ តុលា

To Top