ព័ត៌មានជាតិ

សម្តេចធិបតី សម្រេចតែងតាំង សមាសភាពក្រុមការងារ យុទ្ធសាស្ត្រ នៃគណៈកម្មាធិការផ្តល់យោបល់ លើគោលនយោបាយពាណិជ្ជកម្ម

ភ្នំពេញ ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២៤ បានចេញសេចក្តីសម្រេចតែងតាំង សមាសភាពក្រុមការងារយុទ្ធសាស្ត្រ នៃគណៈកម្មាធិការផ្តល់យោបល់ លើគោលនយោបាយពាណិជ្ជកម្ម។

សូមបញ្ជាក់ថា ក្រុមការងារយុទ្ធសាស្ត្រ នៃគណៈកម្មាធិការផ្តល់យោបល់ លើគោលនយោបាយពាណិជ្ជកម្ម មានលោក សុក ស៊ីផាន់ណា ទេសរដ្ឋមន្ដ្រី ទទួលបន្ទុកបេសសកកម្មពិសេស ជាប្រធាន និងមានអនុប្រធាន ២រូប ព្រមទាំង សមាជិក ១២រូប ៕

To Top