ព័ត៌មានជាតិ

កម្លាំងជំនាញ ដុតកម្ទេចចោល​ បំណែកសាច់មាន់បង្កក ជាង២តោន ដែលជាទំនិញហាមឃាត់នាំចូល

ភ្នំពេញ ៖ មន្ត្រីការិយាល័យស្រាវជ្រាវ និងបង្ក្រាបអំពើរត់ពន្ធតំបន់៥ នៃនាយកដ្ឋានបង្ការនិងបង្ក្រាបបទល្មើស នៅថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២៤ បានសហការជាមួយមន្ត្រីការិយាល័យផលិតកម្ម និងបសុព្យាបាលខេត្តបន្ទាយមានជ័យ មន្ត្រីនគរបាល និងមន្ត្រីរាជអាវុធហត្ថលើផ្ទៃប្រទេស បានដុតកម្ទេចបំណែក សាច់មាន់បង្កកចំនួន ២ ៤១២ គីឡូក្រាម ដែលជាទំនិញហាមឃាត់ ក្នុងការនាំចូល ។

សូមបញ្ជាក់ថា បំណែកសាច់មាន់បង្កកនេះ ត្រូវបានបង្ក្រាបនិងដកហូតពីឈ្មួញ នាពេលដឹកជញ្ជូនតាមរថយន្ត ១គ្រឿង នៅចំណុចក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ៕

To Top