ព័ត៌មានអន្តរជាតិ

លោក Putin ៖ គ្មាននឹងប្រែប្រួលឡើយ នៅក្រោយការបោះឆ្នោត នៅសហរដ្ឋអាមេរិក

RT News

បរទេស ៖ យោងតាមការចេញផ្សាយ របស់ RT ប្រធានាធិបតី Vladimir Putin បាននិយាយថា ការប្រកួតប្រជែង ប្រធានាធិបតី នាពេលខាងមុខនៅអាមេរិក នឹងមិនផ្លាស់ប្តូរជាមូលដ្ឋាន នៃទំនាក់ទំនងរុស្ស៊ី អាមេរិកនោះទេ។

លោក​ Putin បាននិយាយជាមួយប្រមុខ ទីភ្នាក់ងារព័ត៌មានអន្តរជាតិ កាលពីថ្ងៃពុធនៅខាងក្រៅវេទិកាសេដ្ឋកិច្ចអន្តរជាតិ St Petersburg (SPIEF)អំពីបញ្ហានេះ ។

មេដឹកនាំរុស្ស៊ីបានពន្យល់ ជាការឆ្លើយតបទៅ នឹងសំណួរ របស់ Reuters ថា យើងជឿថា មិនមានការផ្លាស់ប្តូរធ្ងន់ធ្ងរ នឹងកើតឡើង បន្ទាប់ពីការបោះឆ្នោតនេះទេ ។

លោក Putin បានរំលឹកអ្នកសារព័ត៌មានថា លោកបានអត្ថាធិប្បាយ លើបញ្ហានេះរួចហើយ ដោយពណ៌នាអំពីប្រធានាធិបតី ដែលកំពុងកាន់អំណាច របស់សហរដ្ឋអាមេរិក លោក Joe Biden ថាជា អ្នកនយោបាយវ័យចំណាស់ និង អាចទាយទុក ជាមុនបាន ជាងអ្នកកាន់តំណែងមុន និងជាគូប្រជែងរបស់លោក Donald Trump ។

ទោះបីជាយ៉ាងណាក្តីលោក Putin បានចង្អុលបង្ហាញថា ប្រទេសរុស្ស៊ីមិនដែលមានទំនាក់ទំនង ពិសេសណាមួយជាមួយ នឹងលោកTrump ដែលមកពីគណបក្សប្រជាធិបតេយ្យ ក្នុងឆ្នាំ២០១៦ និងធ្លាប់បានចោទប្រកាន់ថាភ្នាក់ងាររុស្ស៊ី បានជួយគាំទ្រផ្នែក់បច្ចេកទេស ក្នុងការកែប្រែលទ្ធផល នៃការបោះឆ្នោតនោះទេ៕

ប្រែសម្រួល៖ស៊ុនលី

To Top