បរទេស ៖ យោងតាមការចេញផ្សាយ របស់ RT ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin បាននិយាយថា រុស្ស៊ីកំពុងពិចារណាវិធានការ ប្រឆាំងនឹងអ្នកឧបត្ថម្ភ របស់ទីក្រុងគៀវ ដោយសារតែអ៊ុយក្រែន ប្រើប្រាស់អាវុធ ដែលផ្គត់ផ្គង់ ដោយលោកខាងលិច ប្រឆាំងនឹងទឹកដីរបស់ខ្លួន។
សេចក្តីការថ្លែង របស់មេដឹកនាំរុស្ស៊ី បានធ្វើឡើង នៅក្នុងកិច្ចប្រជុំជាមួយ ប្រធានទីភ្នាក់ងារព័ត៌មានអន្តរជាតិ កាលពីថ្ងៃពុធនៅក្រៅវេទិកា សេដ្ឋកិច្ចអន្តរជាតិ St Petersburg (SPIEF)។
លោកPutinបានបន្ថែមថា យើងមិនមានការបំភាន់ ក្នុងរឿងនេះទេ ដោយនិយាយឡើងវិញ នូវមតិយោបល់ពីមុន របស់គាត់ ដែលថាទាហាន អ៊ុយក្រែន ប្រហែលជាកំពុងទាញគន្លឹះ ប៉ុន្តែសហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តកំពុង ផ្តល់ព័ត៌មានស៊ើបការណ៍សម្ងាត់ និងកំណត់គោលដៅ។
លោកក Putin បានកត់សម្គាល់ថា ប្រសិនបើលោកខាងលិច នៅតែបន្តកើនឡើង សកម្មភាពបែបនេះ នឹងបំផ្លាញទំនាក់ទំនង អន្តរជាតិទាំងស្រុង និងធ្វើឱ្យខូចសន្តិសុខ អន្តរជាតិទៀតផង៕
ប្រែសម្រួល៖ស៊ុនលី