ព័ត៌មានជាតិ

គម្រោងវិនិយោគចំនួន ២៥ មានទុនជាង ២៤៦លានដុល្លារ ត្រូវបានអនុម័តដោយ CDC ក្នុងខែឧសភា

ភ្នំពេញ ៖ ក្នុងខែឧសភា ឆ្នាំ២០២៤ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានអនុម័តគម្រោងថ្មីចំនួន ២៤គម្រោង និងគម្រោងពង្រីកផលិតកម្មចំនួន ១គម្រោង ដែលមានទុនវិនិយោគ សរុបប្រមាណជាង ២៤៦លានដុល្លារ ដោយអាចបង្កើតការងារបានប្រមាណ១៥ពាន់កន្លែង។

យោងតាមសេចក្ដីប្រកាសព័ត៌មាន របស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នៅថ្ងៃទី១០ មិថុនា បានឲ្យដឹងថា ក្នុងចំណោមគម្រោងវិនិយោគទាំង២៥ គម្រោងវិនិយោគដែលមាន ទីតាំងស្ថិតនៅក្រៅតំបន់ សេដ្ឋកិច្ចពិសេសមានចំនួន១៧គម្រោង និងគម្រោងវិនិយោគ ដែលមានទីតាំងស្ថិតនៅក្នុងតំបន់ សេដ្ឋកិច្ចពិសេសមានចំនួន ៨គម្រោង ។

គួរបញ្ជាក់ថា ក្នុងខែឧសភា ឆ្នាំ២០២៤ នេះ ការវិនិយោគមកពីប្រទេសចិន ស្ថិតនៅលំដាប់លេខរៀងទី ១ ដោយបានរួមចំណែកជិត ៥០% នៃទុនវិនិយោគសរុប ខណៈការវិនិយោគ ក្នុងស្រុកគ្រប ដណ្តប់ប្រមាណជិត ៣១% នៃទុនវិនិយោគសរុប៕

To Top